Bayern Munich ​នាំ​មុខ Real Madrid បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ប្រចាំ​លីគ​កំពូល​អឺរ៉ុប

នៅ​ជ័យជម្នះ​ទៅ​លើ Sevilla កាល​ពី​ប្រកួត​ដណ្តើម​ពាន UEFA Super Cup ថ្ងៃ​មុន គឺ​បាន​រុញ​ឲ្យ​ឈ្មោះ​របស់​ក្លឹប Bayern Munich ចារ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ​នាម​ជា​ក្រុម​ឈ្នះ​ការ​ប្រកួត​បណ្តាក់​គ្នា​ច្រើន​ប្រកួត​បំផុត។

Bayern Munich

គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​បាន​ចុះ​ផ្សាយ ក្រោយ​លោក​ Hansi Flick ដឹកនាំ​ឲ្យ Bayern យក​ឈ្នះ Sevilla បែប​នេះ​ថា៖ “សម្រាប់​ក្លឹប Bayern Munich នេះ​គឺ​ជា​ជ័យជម្នះ​បណ្តាក់​គ្នា ២៣ ប្រកួត​ហើយ ដោយ​មិន​ទាន់​មាន​ក្រុម​ណា​មួយ​នៅ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប​ធ្លាប់​ធ្វើ​បាន​នោះ​ឡើយ នេះ​ជា​កំណត់ត្រា​ថ្មី”។

Bayern Munich
Real Madrid

បើ​តាម​អ្នក​ជំនាញ​រៀបចំ​ស្ថិតិ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ក៏​ទទួល​ស្គាល់​នូវ​កំណត់ត្រា​ថ្មី​នេះ​ផង​ដែរ ដោយ Bayern Munich បាន​យក​ឈ្នះ​លើ​អ្នក​គ្រោង​ចាស់​គឺ​ក្លឹប Real Madrid ក្រោម​ការ​ដឹកនាំ​ដោយ​លោក Carlo Ancelotti ចន្លោះ​ខែ​កញ្ញា​ដល់​ខែ​ធ្នូ ឆ្នាំ ២០១៤ ទទួល​ជ័យជម្នះ ២២ ប្រកួត​ជាប់ៗ​គ្នា។

Barcelona-Bayern Munich

បញ្ជាក់​ថា សម្រាប់ Bayern អាច​ថា​ខ្លាំង​សម្រាប់​កំណត់ត្រា​នេះ ព្រោះ​ឆ្លង​កាត់​ចុង​រដូវ​កាល ហើយ​ត្រូវ​ប៉ះ​ប្រកួត​ធំៗ​មាន​ទាំង​នៅ German Cup វគ្គ​ផ្តាច់ព្រ័ត្រ បណ្តុំ​វគ្គ​ចុង​ក្រោយ​នៅ Champions League ក៏​ដូច​ជា​ពាន Super Cup នេះ​ជា​ដើម។ ប្រកួត​បន្ទាប់​របស់ Bayern Munich ត្រូវ​ប៉ះ Hoffenheim ​នៅ​យប់​ថ្ងៃ​អាទិត្យ និង​ប៉ះ Dortmund នៅ​វគ្គ​ដណ្តើម​ពាន DFL-Supercup ​ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ Barcelona ដាក់​សំណើ​លើក​ចុង​ក្រោយ លើ​ការ​ចរចា​យក​ខ្សែ​ប្រយុទ្ធ​តម្លៃ​កប់​ពពក​មួយ​រូប

ស្នើ​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​នេះ​គឺ​ជា​លើក​ចុង​ក្រោយ​ហើយ​សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ឆ្នាំ ២០២០ ដែល​ក្លឹប Barcelona នឹង​ចរចា​ជាមួយ​ក្លឹប Inter Milan ជុំវិញ​ការ​ចង់​បាន Lautaro Martinez មក​ចូលរួម​នៅ​ទឹកដី Camp Nou។

Josep Mari Bartomeu
Lautaro Martinez

ដោយសារ​តែ​វិបត្តិ​កូវីដ១៩ និង​រុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ក្លឹប​មាន​ការ​ធ្លាក់ចុះ ទើប​ក្លឹប​អេស្ប៉ាញ​ហាក់​តឹងតែង​លើ​ការ​ចាយ​លុយ​ចំពោះ​កីឡាករ​សំខាន់​បែប​នេះ។

ប៉ុន្តែ​តាម​របាយការណ៍​ពី Marca បាន​ចុះ​ផ្សាយ​ថា ក្លឹប Barcelona កំពុង​រៀបចំ​ការ​ដាក់​សំណើ​លើក​ចុង​ក្រោយ​សម្រាប់​បុរស​វ័យ ២៣ ឆ្នាំ ដើម្បី​ស្ទាបស្ទង់​ចង់​ដឹង​ថា Inter ព្រម​ទម្លាក់​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​មក​ក្រោម ៩០ លាន​ផោន​ឬ​យ៉ាង​ណា។

Lautaro Martinez

គួរ​រំឭក​ថា នៅ​តំបន់​ប្រយុទ្ធ​ក្រោយ​ពី​ការ​ចាកចេញ​របស់ Suarez សម្រាប់ Barcelona គឺ​ពិត​ជា​សំខាន់ ត្បិត​បើ​មាន Antoine Griezmann ក៏​ដោយ តែ​ក៏​មិន​ទាន់​គ្រប់គ្រាន់​ដូច​កាល​មាន​ Suarez ពេញ​ជើង​នោះ​ដែរ។ រដូវ​កាល​ចាស់ ២០១៩/២០ Martinez រក​បាន ២១ គ្រាប់​នៅ ៤៩ ប្រកួត​សរុប៕

ប្រភព៖ Sportsmole