Beckham ទាក់ទងទៅតារាឆ្នើមក្លឹប Barca ម្នាក់ ជុំវិញការផ្លាស់ប្តូរមួយ មកកាន់ក្លឹបថ្មីរបស់ខ្លួន

តាមប្រភពពត៌មានមួយបានអោយដឹងថាអតីតជើងចាស់លោក David Beckham របស់ក្រុមបិសាចក្រហម Manchester United បានទាក់ទងទៅកាន់ខ្សែប្រយុទ្ធ Lionel Messi ទាក់ទងនឹងការផ្លាស់ដ៏មានសក្តានុពលមួយទៅកាន់ក្របខណ្ឌ Major League Soccer ។

គួរបញ្ជាក់ថាក្លឹបរបស់ Beckham នឹងត្រូវបង្ហាញមុខជាលើកដំបូងនៅក្របខណ្ឌ MLS នៅឆ្នាំក្រោយ ហើយរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានអះអាងថាអតីតតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ បានទាក់ទងជាមួយ Messi និងអ្នករួមការងាររបស់គេ សម្រាប់ការផ្លាស់ប្តូរដែលអាចកើតមាននៅពេលក្រោយក្នុងអាជីពដ៏ជោគរបស់គេជាមួយក្រុម Barca ។

ហើយយ៉ាងណាមិញកាលពីពេលថ្មីៗនេះវាត្រូវបានគេបង្ហើបឱ្យដឹងថាកីឡាករសញ្ជាតិអាហ្សង់ទីន កំពុងស្ថិតនៅក្នុងកិច្ចសន្យាមួយ ដែលនឹងអនុញ្ញាតឱ្យគេចាកចេញពី Barcelona បន្ទាប់ពីចប់រដូវកាលបច្ចុប្បន្ន ហើយពាក្យចចាមអារាមចំពោះការចាកចេញមួយ បានកើតមានឡើងចាប់តាំងពីពេលនោះមក ។

លើសពីនេះយោងតាមរបាយការណ៍ថ្មីចុងក្រោយបានឲ្យដឹងថា Backham បានទាក់ទងជាមួយ Messi ជុំវិញការផ្តល់ជូនដ៏ធំមួយ ខណ:ដែលពួកគេក៏នឹងធ្វើការតបស្នងក្រុម Barca ជាមួយនឹងការផ្តល់ជូនធំដូចគ្នាផងដែរ ៕

ប្រភព: FoxsportsAsia