Bernardo Silva ប្រាប់ពីតំណែងដែល Ederson អាចលេងបាន ក្រៅពីជាអ្នកចាំទី

អ្នកចាំទី Ederson របស់ Manchester City អាចមានលទ្ធភាព ក្នុងការរ៉ាប់រងតំណែង ខ្សែបម្រើការពារ នេះបើតាមការលើកឡើងរបស់មិត្តរួមក្រុម Bernardo Silva។

កីឡាករប្រេស៊ីល ជាកីឡាករដែលលេចធ្លោខ្លាំងនៅ Premier League ដោយបានជួយក្រុមឈ្នះពាន លីគកំពូលអង់គ្លេស២ឆ្នាំជាប់គ្នា ជាពិសេសការឈ្នះពាន៣ក្នុងស្រុក នៅរដូវកាល ២០១៨/១៩នេះ។

ទោះមានវ័យ២៥ឆ្នាំ ប៉ុន្ដែ Ederson ត្រូវបានចាត់ទុកថាជា អ្នកចាំទីដៃឆ្នើមម្នាក់ និង ជាកីឡាករដែលគួរអោយមានទំនុកចិត្តម្នាក់ នៅមុខបង្គោលទី ហើយ Bernardo Silva ដែលជាមិត្តរួមក្រុមរបស់គេ ជឿថា អ្នកចាំទីរូបនេះ អាចលេងតំណែង ផ្សេងមួយទៀតបាន។

ខ្សែបម្រើព័រទុយហ្កាល់ បាននិយាយថា៖ “ខ្ញុំយល់ស្រប គេអាចលេងជាកីឡាករដែលរត់លើទីលាន ក្នុងតំណែងជាខ្សែបម្រើការពារ ឬ ខ្សែបម្រើកណ្ដាលបាន។”

ប្រភព៖ Goal