Bernardo Silva ប្រាប់ពីលទ្ធផលដែលរូបគេចង់បា​ន ក្នុងការប្រកួតរវាង Man United vs. Liverpool

កីឡាករឆ្នើម Bernardo Silva និយាយថា Manchester City ពិតជារំពឹងថា Liverpool នឹងបាត់បង់ពិន្ទុ ក្នុងការប្រកួតទល់នឹង Manchester United ប៉ុន្ដែកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់ថា រូបគេនឹងមិត្តរួមក្រុម ត្រូវផ្ដោតអារម្មណ៍អោយកាន់តែខ្លាំង សំរាប់ការលេងរបស់ក្រុមខ្លួន។

Manchester City បច្ចុប្បន្នឈរនៅកំពូលតារាង Premier League ដោយមានពិន្ទុស្មើជាមួយនឹង Liverpool ដែលនៅសល់មួយប្រកួតក្នុងដៃ។

គួររំលឹកថា ក្រុមដែលមានរហស្សនាមថា​មេឃខៀវ បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៦-០ កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈដែល ក្រុមហង្សក្រហមក៏ទទួលបានជ័យជំនះមុនមួយថ្ងៃ។

ហើយក្រុមរបស់លោក Jurgen Klopp នឹងត្រូវប្រកួតតាំងជាមួយនឹង គូប្រជែងប្រវត្តិសាស្ដ្រ Manchester United នៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយ Silva រំពឹងថា ក្រុមរួមទីក្រុងអាចជួយបង្អាក់ដំនើររបស់ Liverpool ក្នុងការប្រជែងពានជាមួយក្រុមរបស់ខ្លួន។

Silva បាននិយាយថា៖ “ពិតណាស់ វាជាការល្អបើសិនជា Liverpool ត្រូវបាត់បង់ពិន្ទុខ្លះ។ ប៉ុន្ដែ យើងទាំងអស់គ្នាទាំងគ្រូបង្វឹក និង កីឡាករ ត្រូវប្រឹងប្រែងក្នុងការប្រកួតរបស់ខ្លួនជាងគិតពីរឿងនេះ។ ប្រសិនបើយើងមិនអាចឈ្នះការប្រកួត វាមិនមានបញ្ហានោះទេ សំរាប់លទ្ធផលដែលពួកគេទទួលបាន ហើយវាជាអ្វីដែលមានសារសំខាន់នាពេលនេះ។”

Goal: មកស្គាល់ក្រុមដែលមានទម្រង់លេងល្អបំផុត ខណៈការប្រកួត UCL កាន់តែខិតចូលមកដល់

ប្រភព៖ Goal