Bielsa អាច​នឹង​បាត់បង់​កីឡាករ​ឡើង​កូដ​មួយ​រូប ឲ្យ​ទៅ Liverpool ឬ Spurs នៅ​រដូវ​កាល​ក្រោយ

ក្លឹប Leeds United ដែល​កំពុង​តែ​ធ្វើ​ព្យុះភ្លៀង​នៅ​ក្របខ័ណ្ឌ Premier League ​ត្រូវ​បាន​គេ​រាយការណ៍​ថា ប្រឈម​អាច​នឹង​បាត់បង់​សមាសភាព​សំខាន់​មួយ​រូប​នៅ​រដូវ​កាល​ក្រោយ​ឲ្យ​ទៅ​ក្លឹប​យក្ស Liverpool ឬ​អាច​ជា Tottenham Hotspur។

៥ ជុំ​ដំបូង​នៅ​លីគ​កំពូល​អង់គ្លេស Leeds ធ្វើ​បាន​ល្អ​គួរ​សម ដោយ​ឈ្នះ ២ ស្មើ ១ ចាញ់ ២ មាន ៧ ពិន្ទុ។

Marcelo Bielsa
Kalvin Phillips

បើ​តាម​របាយការណ៍​ពី The Mirror ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Marcelo Bielsa ទំនង​ជា​នឹង​ត្រូវ​បាត់បង់​កីឡាករ​លេង​នៅ​តំណែង​បម្រើ គឺ Kalvin Phillips ដែល​សមត្ថភាព​លេង​របស់​គេ​បាន​ទាក់ចិត្ត​អ្នកចាត់ការ​លោក Jurgen Klopp និង Jose Mourinho ជា​ខ្លាំង​នៅ​ប៉ុន្មាន​ប្រកួត​បើក​ឆាក​នេះ។

Kalvin Phillips

បច្ចុប្បន្ន​គេ​ទទួល​បាន​ថ្លៃ​ពលកម្ម​ទាប​ត្រឹម ៣០ ០០០ ផោន/សប្ដាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​ផ្ទេរ​ទៅ Liverpool ឬ Spurs ​ថ្លៃ​ពលកម្ម​របស់​គេ​ប្រាកដ​ជា​ធានា​នឹង​អាច​កើន​លើស​នោះ​ទ្វេ​ដង។ យ៉ាងណាមិញ​តាម​ដឹង​តម្លៃ​ខ្លួន​របស់ Kalvin ក៏​អាច​ជា Leeds ដាក់​ថ្លៃ​រាង​កល់​ដល់ ៥០ លាន​ផោន​ផង​ដែរ៕ ប្រភព៖ GiveMeSport

អានអត្ថបទបន្ទាប់៖ គ្រូ​ធំ Sevilla សរសើរ Chelsea មិន​ដាច់​ពី​មាត់ មុន​ប៉ះ​គ្នា​នៅ Champions League យប់​នេះ

អ្នកចាត់ការ​លោក Julen Lopetegui បាន​បង្ហាញ​ការ​យល់​ឃើញ ដោយ​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​គូ​ប្រជែង​នៃ​ក្លឹប​តោ​ខៀវ Chelsea ​មុន​ត្រូវ​ប៉ះ​គ្នា​នៅ​រាត្រី​នេះ។ ​ក្រុម​របស់​លោក Lampard ​ត្រូវ​ប៉ះ Sevilla នៅ​វេលា​ម៉ោង ០២:០០ នាទី​ព្រឹក មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Chelsea/Sevilla

Chelsea ដែល​ទើប​តែ​បញ្ចប់​លទ្ធផល​ស្មើ ៣-៣ ទល់ Southampton កាល​ពី​ថ្ងៃ​មុន​នេះ ​ត្រូវ​បាន​លោក Lopetegui យល់​ឃើញ​ថា៖ “យើង​ត្រូវ​មក​ប៉ះ​គ្នា​ជាមួយ​ក្រុម​ដែល​អាច​នឹង​ឈ្នះ​ពាន [UCL] ហើយ​យើង​ក៏​នឹង​ផ្តោត​លើ​ការ​ប្រកួត​ឲ្យ​បាន​ល្អ នេះ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន”។

Chelsea
Julen Lopetegui

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​វា​ជា​ការងារ​ដ៏​ពិបាក​មួយ ជា​ការ​ពិត​ណាស់​គ្រប់​ការ​ប្រកួត​គឺ​វា​សុទ្ធ​តែ​ពិបាក ប៉ុន្តែ​វា​កាន់​តែ​ពិបាក​នៅ​ពេល​ប៉ះ​ក្រុម​ដូច​ជា Chelsea នៅ Champions League បែប​នេះ ហើយ Chelsea ក៏​បាន​ទិញ​កីឡាករ​ល្អៗ​ចូល​ច្រើន និង​វិនិយោគ​លុយ​យ៉ាង​សម្បើម ដែល​នាំ​ឲ្យ​ក្លាយ​ជា​ក្រុម​ដែល​មាន​ប្រព័ន្ធ​លេង​ល្អ​មួយ អម​ទាំង​អ្នកចាត់ការ​ដែល​ដឹង​ច្បាស់​ពី​ក្លឹប​ថែម​ទៀត”។

គួរ​បញ្ជាក់​ថា Chelsea មិន​ធ្លាប់​ជួប Sevilla នោះ​ទេ នៅ​ការ​ប្រកួត​ពាន​អឺរ៉ុប ហើយ​នេះ​ក៏​ជា​ក្រុម​ថ្មី​ទី ៥៤ និង​ជា​ក្រុម​ទី ៥ នៅ​អេស្ប៉ាញ ដែល​តោ​ខៀវ​បាន​ជួប​នៅ UCL ផង​ដែរ៕ ប្រភព៖ AF