Borussia Dortmund ប្រកាសចែកផ្លូវគ្នា ជាមួយនឹងខ្សែប្រយុទ្ធមួយរូប ពេលចប់រដូវកាល ២០១៩/២០

Borussia Dortmund បានបញ្ជាក់ថា កីឡាករឆ្នើម Mario Gotze នឹងចាកចេញពីក្លឹប នៅពេលដែលកុងត្រារបស់គេផុតកំណត់នៅចុងរដូវកាលនេះ។

កីឡាករវ័យ២៧ឆ្នាំមិនសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលានប្រកួតនោះទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Lucien Favre នៅរដូវកាលនេះ ហើយការប្រកួតទល់នឹង Wolfburg កាលពីយប់ម៉ិញក៏រូបគេមិនបានចូលលេងដែរ។

គួររំឮកថា Gotze បានចាប់ផ្ដើមអាជីពរបស់ខ្លួនពីថ្នាលយុវជនរបស់ Dortmund ហើយរូបគេទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលដែលរកគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ទល់នឹងអាហ្សង់ទីន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2014។

ខ្សែប្រយុទ្ធរូបនេះ បានត្រលប់មកចូលរួមជាមួយ Dortmund កាលពីឆ្នាំ ២០១៦ ក្រោយចំណាយពេល៣រដូវកាលជាមួយ Bayern Munich ហើយពេលនេះរូបគេត្រូវចាកចេញពី Dortmund ម្ដងទៀត៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Man City ផ្ដល់ឲ្យ Joao Cancelo ជាថ្នូរនៃការដោះដូរយក កីឡាកររបស់ Barcelona ម្នាក់

ខ្សែការពារ Nelson Semedo ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុប ខណៈដែលបច្ចុប្បន្នក្លឹប Barcelona មានបំណងចង់លក់រូបគេចេញនៅរដូវក្ដៅខាងមុខនេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Sun បានឲ្យដឹងថា ក្លឹប Manchester City របស់លោក Pep Guardiola បានចូលរួមជាបេក្ខភាពក្នុងការចុះហត្ថលេខា ខ្សែការពារព័រទុយហ្គាល់រូបនេះ ដើម្បីប្រជែងតំណែងជាមួយ Kyle Walker។

គួររំឮកថា Man City បានចុះហត្ថលេខាខ្សែការពារ Joao Cancelo ពីក្លឹប Juventus ដើម្បីធ្វើឲ្យមានការប្រកួតប្រជែងជម្រើសដំបូងជាមួយ Walker ប៉ុន្ដែរូបគេមិនបានបង្ហាញទម្រង់លេងល្អដូចរំពឹងទុកឡើយ។

ហើយប្រភពខាងលើកបានឲ្យដឹងថា ក្លឹបអង់គ្លេសនឹងប្ដូរ Cancelo ជាថ្នូរនាំយក Semedo ពីក្លឹបអ្នកមានបុណ្យ ប៉ុន្ដែ Barca ចង់ប្រើប្រាស់ខ្សែការពាររបស់ពួកគេសម្រាប់សំណើដទៃផ្សេងទៀត៕

ប្រភព៖ SPORT