Cafu ថា​ម្នាក់​នេះ​ជំនាញ​ខាង​ញាក់បាល់​ខ្លាំង​ជាង Messi ទៀត

អតីត​វីរបុរស​ជម្រើស​ជាតិ​ប្រេស៊ីល​លោក Cafu បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​មិនមែន​ជា Lionel Messi នោះ​ទេ ដែល​ជា​កីឡាករ​ប្រសព្វ​ញាក់បាល់​បាន​ល្អ​បំផុត​នៅ​ពេល​បច្ចុប្បន្ន ផ្ទុយ​ទៅ​វិញ​គឺ​ជា​អតីត​មិត្ត​រួម​ក្រុម​របស់​គេ Neymar Jr។

Lionel Messi
Neymar

ម្តង​នេះ​មិនមាន​ការ​ប្រៀបធៀប​រវាង Ronaldo ដែល​ជា​គូ​ប្រជែង​រយៈ​ពេល​មួយ​ទសវត្ស​ចុង​ក្រោយ ផ្ទុយ​ទៅ​វិញ Cafu បាន​ប្រៀបធៀប​ Neymar ជាមួយ​នឹង Messi។

Cafu
Neymar

ប្រាប់ Fox Sport Brazil លោក​និយាយ៖ “​បច្ចុប្បន្ន​បច្ចេកទេស​ញាក់បាល់​គ្មាន​នរណា​ស៊ី​ដាច់ Neymar ទេ ដោយ​កុំ​ថា​ឡើយ Messi ​ទាំង​ដែល​ខ្ញុំ​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​គេ​ក៏​ដោយ ហើយ​វា​ក៏​ជា​អ្វី​ដែល​ពិភពលោក​ចង់​ឃើញ​ការ​លេង​របស់ Neymar ​ខ្លាំង​ផង​ដែរ”។

រំឭក​ថា​រដូវ​កាល ២០១៩/២០ នេះ Neymar ​រក​បាន ១៦ គ្រាប់​ឲ្យ PSG ខណៈ Messi ដែល​រង​របួស​ញាំញី​បន្តិចបន្តួច​រក​បាន ២១ គ្រាប់​ឲ្យ Barcelona៕ ប្រភព៖ AF