Carragher ថាមើលតាមសមត្ថភាព Werner គឺមិនអាចចូលលេងក្នុងជម្រើសដំបូង សម្រាប់ក្រុមមួយនេះបានទេ ​

អតីតជើងចាស់លោក Jamie Carragher ជឿជាក់ថាកីឡាករ Timo Werner នឹងមិនអាចចាប់ផ្តើមក្នុងតំបន់ប្រយុទ្ធជួរមុខទាំង ៣ របស់ក្រុមហង្សក្រហម Liverpool នាពេលបច្ចុប្បន្ននេះបាននោះទេ ។

Jamie Carragher

គួររំលឹកផងដែរថា Werner មានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដី Anfield កាលពីដើមឆ្នាំនេះ ដើម្បីចូលរួមជាមួយក្រុម ដែលពោពេញទៅដោយខ្សែប្រយុទ្ធឆ្នើមៗដូចជា Mohamed Salah, Roberto Firmino និង Sadio Mane ប៉ុន្តែនៅទីបំផុតតារាឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ បានសម្រេចចិត្តជ្រើសយកការផ្ទេរក្នុងតម្លៃខ្លួន ៥៣ លានផោន ទៅកាន់ក្រុមតោខៀវ Chelsea របស់លោក Frank Lampard ជំនួសវិញ ។

Mohamed Salah, Roberto Firmino និង Sadio Mane
Timo Werner

ហើយយ៉ាងណាមិញ Werner បានទទួលឱកាសបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុម Chelsea នៅក្នុងជ័យជម្នះដោយលទ្ធផល ៣-១ ទៅលើក្រុម Brighton កាលពីថ្ងៃច័ន្ទ ហើយថែមទាំងបានបង្កើតឱកាស ឲ្យបានបាល់ពិន័យ ១១ ម៉ែត្រ ដែលកីឡាករ Jorginho ជាអ្នកស៊ុតនាំមុខទៅលើក្រុមភ្ញៀវមុនផងដែរ ។

មិនតែប៉ុណ្ណោះក្រុម Chelsea នឹងត្រូវជួបជាមួយក្រុម Liverpool សម្រាប់ការប្រកួតក្នុងលីគបន្ទាប់ ជាមួយនឹងកីឡាករវ័យ ២៤ ឆ្នាំរូបនេះ កំពុងតែស្វែងរកឱកាស ដើម្បីស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេ សម្រាប់ក្រុមថ្មី ។

Timo Werner

តែទោះជាយ៉ាងណានៅពេលត្រូវបានគេសួរថាតើ Werner ជាកីឡាករម្នាក់ ដែលក្រុម Liverpool មានភាពសោកស្តាយទេ ដែលមិននាំមកកាន់ក្រុមបាន ? ខណ:ជើងចាស់លោក  Carragher ឆ្លើយតបវិញថា ៖ ” ប្រហែលជាអ៊ីចឹងហើយ ។ ប៉ុន្តែក្នុងពេលឥឡូវនេះ គាត់នឹងមិនអាចចាប់ផ្តើមក្នុងជម្រើសខ្សែប្រយុទ្ធទាំង ៣ របស់ក្រុម Liverpool បានទេ ” ។

ប្រភព: Daily Mail