Carragher ៖ បើឲ្យខ្ញុំរើស ខ្ញុំសុខចិត្តបាត់បង់ Salah ជាជាងបាត់បង់កីឡាករ Liverpool រូបនេះ

វីរបុរសក្រុម Liverpool លោក Jamie Carragher ប្រាប់ពីភាពសំខាន់របស់កីឡាករ Sadio Mane សម្រាប់ក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp នៅក្នុងការប្រជែងពានរដូវកាលនេះ ហើយថែមទាំងបានបញ្ជាក់ថាលោកព្រមឲ្យបាត់បង់ Salah ជាជាងបាត់បង់ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះសម្រាប់ក្រុម Liverpool ។

ជាក់ស្តែង Salah ត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមបំផុតមួយរបស់ក្រុមហង្សក្រហម ក្រោយពីគេអាចស៊ុតបញ្ចូលទីបាន 50 គ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេលត្រឹមតែពីររដូវកាលនៅទឹកដី Anfield ។

ប៉ុន្តែទោះជាយ៉ាងណា នៅពេលគេសួរថា បើសិនត្រូវឲ្យបាត់បង់ម្នាក់ តើលោកព្រមជ្រើសរើសយក Mane ឬ Salah ? ភ្លាមនោះលោក Carragher  បានឆ្លើយវិញភ្លាមថា: ” Salah ”  ។

មិនតែប៉ុណ្ណោះដោយថ្លែងនៅក្នុងបទសម្ភាសន៍មួយលោក Carragher បានកោតសរសើរដល់អតីតកីឡាករក្រុម Southampton រូប ថាជាអ្នកធ្វើឲ្យមានការផ្លាស់ប្តូរសម្រាប់ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp ។

លោកបានបញ្ជាក់ទៀតថា ៖ “ខ្ញុំជាអ្នកគាំទ្រដ៏អស្ចារ្យរបស់ Mane ។ មនុស្សជាច្រើននិយាយអំពីលោក Jurgen Klopp ដែលបានចុះហត្ថលេខាលើ Salah, Van Dijk, វាមិនគួរឱ្យជឿ ។ Mane គឺជាកីឡាករម្នាក់ដែលបានធ្វើឱ្យ Liverpool វិលត្រលប់មកភាពល្អប្រសើវិញ ។ ប្រសិនបើអ្នកគិតឡើងវិញថាខ្សែប្រយុទ្ធរូបនេះគឺជាអ្នកចុះហត្ថលេខាដ៏ធំដំបូងគេរបស់លោក Klopp គាត់បានចំណាយត្រឹមតែ 30 លានផោនប៉ុណ្ណោះ ” ៕

ប្រភព: Daily Mail