Carvajal ថាពិបាកបញ្ឈប់កីឡាករ Bayern Munich បីរូបនេះណាស់

ក្រុមការពារជើងឯក Real Madrid ត្រូវជួបប្រកួតជាមួយនឹងក្រុម កំពូលអាល្លឺម៉ង់ Bayern Munich នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយខ្សែការពារស្លាបស្ដាំ Dani Carvajal វាជាការប្រកួតមួយដ៏លំបាកទល់នឹងខ្សែប្រយុទ្ធ Robert Lewandowski និង មិត្ដរួមក្រុមរបស់គេ។

ខ្សែការពារវ័យ២៦ឆ្នាំរូបនេះ ប្រាថ្នាចង់បានពាន Champions League បីរដូវកាលជាប់គ្នា បានប្រាប់ថា ក្រុមអាល្លឺម៉ង់អាចបង្កគ្រោះថ្នាក់ដល់ក្រុមរបស់ខ្លួន ជាមួយនឹងកីឡាករដែលពោរពេញទៅដោយបទពិសោធន៍។

Carvajal បាននិយាយនៅក្នុងបទសម្ភាសន៍ឯកជនមួយជាមួយនឹង Codere ថា ខ្សែប្រយុទ្ធ Arjen Robben, Lewandowski និង Frank Ribery គឺជាកីឡាករដែលគ្រោះថ្នាក់ជាងគេ ហើយពួកគេទាំងបីរូបនេះ គឺពិបាកបិទខ្លាំង បើសិនជាមានកន្លែងខ្វះចន្លោះពួកគេអាចរកគ្រាប់បាល់បាន។

ប៉ុន្ដែក្នុងករណីដែល Real Madrid អាចទំលាក់ Bayern Munich បាននៅវគ្គនេះ ហើយជោគជ័យនៅវគ្គផ្ដាច់ព្រ័ត្រទៀតនោះ ពួកគេអាចលើកពាន Champions League បីរដូវកាលជាប់គ្នាតែម្ដង ដែលជាក្ដីសង្ឃឹមដែល Carvajal ចង់ធ្វើអោយបាន។

គួរបញ្ជាក់ថា ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Zinedine Zidane នឹងត្រូវធ្វើដំនើរទៅជួបក្រុមយក្សអាល្លឺម៉ង់ នៅក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League នៅកីឡដ្ឋាន Allianz Arena នៅថ្ងៃព្រហស្បតិ៍វេលាម៉ោង ១៖៤៥នាទី រំលងអាធ្រាត៕

ប្រភព៖ Marca

មតិយោបល់