Carvajal ​ប្រាថ្នា​ចង់​ចាប់​ដៃ​គូ​ជាមួយ​ខ្សែ​ប្រយុទ្ធ​តម្លៃ​ថ្លៃ​រូប​នេះ​នៅ​ក្លឹប Real Madrid

ទន្ទឹម​ពេល​ដែល Kylian Mbappe កំពុង​ជាប់​ពាក្យ​ចចាមអារ៉ាម​ថា​គ្រោង​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Real Madrid បង្វែរ​ទៅ​មើល​ខ្សែ​ការពារ Dani Carvajal ក៏​ហាក់​បើក​ដៃ​ទទួល​រួច​ជា​ស្រេច។

Dani Carvajal

Kylian Mbappe

Carvajal ​បាន​បង្ហាញ​ការ​ឲ្យ​តម្លៃ​ដល់​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​រូប​នេះ​ជា​ខ្លាំង និង​ប្រាថ្នា​ចង់​ឲ្យ​កីឡាករ​បារាំង​ផ្លាស់​មក​ចូលរួម​នៅ​ទឹកដី​ Bernabeu ឲ្យ​បាន​ឆាប់​រហ័ស​បំផុត។

Kylian Mbappe

កីឡាករ​អេស្ប៉ាញ​និយាយ​ថា៖ “អ្វី​ដែល​យើង​បាន​ឃើញ​ពី​គុណភាព​របស់​គេ​គឺ​ជា​ការ​ពិត ដោយ​គេ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប ហើយ​អាច​និយាយ​ថា​វា​ជា​រឿង​ល្អ​ក្នុង​ការ​រួបរួម​ក្រុម​ជាមួយ​ Mbappe ព្រោះ​អ្នក​ខ្លាំង សក្តិសម​តែ​មក​ចូលរួម​នៅ Madrid អ៊ីចឹង​ហើយ”។

គួរ​រំឭក​ថា Mbappe ១៩ ប្រកួត​នៅ Champions League កន្លង​ទៅ​នេះ រូប​គេ​រក​បាន​ដល់​ទៅ ១៩ គ្រាប់​និង​ចូលរួម Assist ឲ្យ​មិត្ត​រួម​ក្រុម ១១ លើក ពោល​គឺ​ស្ថិតិ​ចូលរួម​ចំណែក​គ្រាប់​បាល់ ១ ​គ្រាប់​រៀងរាល់​ការ​ប្រកួត៕ ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ តម្លៃ​ខ្លួន Ronaldo កំពុង​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​ពេល​ដំបូង​ក្រោយ​ដើរ​ចេញ​ពី R.Madrid

នៅ​ពេល​ដើរ​ចេញ​ពី​ក្លឹប Real Madrid មក​ផ្លាស់​អាជីព​នៅ​ទ្រនំ​ថ្មី​នៃ​ទឹកដី​អ៊ីតាលី កាល​នោះ​តម្លៃ​ខ្លួន​របស់ Cristiano Ronaldo ​ថ្លៃ​ដល់​ទៅ ១០០ លាន​អឺរ៉ូ ពោល​រាប់​ចូល​ជា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​មួយ​សម្រាប់​កីឡាករ​ដែល​មាន​អាយុ​ស្រករ​ ៣៤ ឆ្នាំ។

Cristiano Ronaldo

Cristiano Ronaldo

ប៉ុន្តែ​តម្លៃ​នេះ​សោត​បាន​មាន​ការ​ធ្លាក់​ចុះ​ម្តង​បន្តិច ហើយ​គិត​មក​ទល់​ថ្ងៃ​ទី ១២ ធ្នូ ឆ្នាំ ២០១៩ គឺ​របាយការណ៍​ព្យាករណ៍​មួយ​បាន​បង្ហាញ​ថា​តម្លៃ​ខ្លួន CR7 បន្ត​ធ្លាក់​អស់ ២៥ លាន​អឺរ៉ូ​ហើយ។

ចន្លោះ​ពេល​កន្លះ​ឆ្នាំ​ដំបូង នា​ខែ​មិថុនា Ronaldo នៅ​មាន​តម្លៃ​ខ្លួន ៩០ លាន​អឺរ៉ូ លុះ​ឆ្លង​ដល់​កន្លះ​ឆ្នាំ​បន្ទាប់​មក​ទល់​ខែ​ធ្នូ​ធ្លាក់​មក​ត្រឹម ៧៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ៕

ប្រភព៖ FootballArena