Casemiro ជឿជាក់ថាមិត្តរួមក្រុម R.Madrid របស់គេរូបនេះ នឹងអាចភ្លក់រសជាតិពាន Ballon d’Or នាពេលអនាគត

ពានរង្វាន់ Ballon d’Or ត្រូវបានគេចាត់ទុកថាជាពានកិត្តិយសដ៏ធំបំផុតនៅក្នុងពិភពបាល់ទាត់លើកម្រិតបុគ្គលសម្រាប់កីឡាករបាល់ទាត់ ខណ:ដែលតារាឆ្នើមរបស់ Real Madrid ម្នាក់មានអារម្មណ៍ថាមិត្តរួមក្រុមរបស់គេគួរតែត្រូវបានភ្លក់រសជាតិនៃពាននេះ ។

ជាក់ស្តែង Casemiro បានមើលឃើញមិត្តរួមជាតិប្រេសុីលរបស់គេកីឡាករ Vinicius Jr គឺជាកីឡាករ ដែលគួរតែឈ្នះពានរង្វាន់  Ballon d’Or នាពេលអនាគត ។

មិនតែប៉ុណ្ណោះ Casemiro បាននិយាយទៅកាន់ El Espanol ថា ៖ ” Vinicius មានក្បាលល្អណាស់ ។ មានកាលសម្បទារឹងមាំ ។ ហើយកាលពីឆ្នាំមុនគាត់បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ជាមួយនឹងការលេងបាល់ទាត់ ដែលគាត់បានបង្ហាញ ។ វាមិនមែនជារឿងធម្មតាទេសម្រាប់ក្មេងប្រុសអាយុ ១៩ ឆ្នាំ ដែលអាចធ្វើអ្វីដែលគាត់បានធ្វើជាមួយអាវរបស់ក្រុម Real Madrid” ។

គេបន្តទៀតថា ៖ “ នៅពេលដែលអ្នកចាប់ផ្តើមលេងនៅ Real Madrid អ្នកត្រូវតែគិតអោយធំ។ ត្រូវគិតអំពីពានបាល់មាសនៅ World Cup ត្រូវគិតពីការជាប់ជម្រើសល្អបំផុតទាំង ១១ នាក់ ក្នុង FIFA នឹង Ballon d’Or  ។ គាត់គឺជាកីឡាករឆ្នើមម្នាក់ ហើយគាត់បានបង្ហាញវារួចហើយ ” ៕

ប្រភព: FoxsportsAsia