មិនសរសើរមិនបាន! វិចិត្រករជប៉ុនម្នាក់អូសជក់តែម្ដង ចេញដងខ្លួននាគនៅលើផ្ទាំងគំនូរ…

លោក Keisuke Teshima ជាវិចិត្រករមួយរូប ក្នុងចំនោមបួនរូប ដែលមានទេពកោសល្យក្នុងការគូររូបនាគ ដែលត្រូវបានគេហៅថា “One-Stroke Dragon”។ បុរសជនជាតិជប៉ុនវ័យ ៤៣ឆ្នាំរូបនេះ បានហ្វឹកហាត់បច្ចេកទេស គូររូបតាមបែបប្រពៃណីព្រះពុទ្ធសាសនា កាលពីឆ្នាំ ២០០៣ ហើយចាប់ផ្ដើមគូររូប One-Stroke Dragon នេះនៅឆ្នាំ ២០១១។

One-Stroke Dragon ជារូបភាពនាគ ដែលជាសត្វដែលមានអំណាចធំមួយនៅលើលោក ដែលជាតំណាងនៃព្រះកាលពីសម័យបុព្វកាល ហើយក៏ជាតំណាងនៃលាភសំណាងផងដែរ។

លោក Teshima មានទេពកោសល្យ ក្នុងការគូររូប One-Stroke Dragon ដោយប្រើជក់ធំមួយដើម្បីគូរដងខ្លួននាគដោយគ្រាន់តែអូសម្ដងប៉ុណ្ណោះ ដែលរូបគំនូររបស់លោក ត្រូវបានគេជឿថាបាន នាំនូវលាភសំណាង សុខភាពល្អ រួមទាំងសំរេចភារកិច្ចដែលពួកគេបំពេញដោយជោគជ័យថែមទៀតផង បើសិនជាពួកគេជាវរូបទាំងនោះទៅតាំងក្នុងផ្ទះរបស់ខ្លួន៕

One Stroke Dragon

A magnificent dragon in one stroke of a brush. 🐉via 一筆龍絵師 手島啓輔, instagram.com/onestrokedragon

Posted by 5-Minute Crafts on Saturday, August 4, 2018

អត់បានទៅមើល World Cup តែកីឡាករទាំង១២នាក់ នឹងគ្រូបង្វឹកថៃ អាចមានឱកាសចូលរួមព្រឹត្តិការណ៍ធំមួយផ្សេងទៀត

ក្រុមកីឡាករវ័យក្មេងថៃ ដែលបានជួយសង្គ្រោះចេញពីក្នុងល្អាងកាលពីថ្មីៗនេះ ត្រូវបាន FIFA អញ្ជើញទៅចូលរួម ក្នុងកម្មវិធីប្រគល់ពានប្រចាំឆ្នាំ​នៅទីក្រុងឡុងដ៍។

ប្រធាន FIFA លោក Gianni Infantino ក្រុមកីឡាករទាំងនោះនឹងត្រូវបានអញ្ជើញទៅទីក្រុងឡុងដ៍ នៅថ្ងៃទី២៤ ខែកញ្ញា ក្នុងកម្មវិធីចែកពានរង្វាន់ កីឡាករល្អបំផុតប្រចាំឆ្នាំ។

គួររំលឹកថា កីឡាករវ័យក្មេងទាំង១២នាក់ និង គ្រូបង្វឹករបស់ពួកគេ ត្រូវបានស្នើសុំអោយទៅចូលរួមទស្សនាការប្រកួត World Cup នៅរុស្ស៊ី នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ប៉ុន្ដែពួកគេមិនអាចចូលរួម បានដោយសារតែបញ្ហាសុខភាព បន្ទាប់ពីត្រូវជាប់នៅក្នុងរូងភ្នំ ហើយអត់អាហារជាច្រើនថ្ងៃ៕

ប្រភព៖ NBC Sports

ក្លឹបមួយនៅអ៊ីស្រាអែលបានប្ដូរឈ្មោះ ដើម្បីជាការថ្លែងអំណរគុណដល់លោក Donald Trump

វាមិនមែនជាលើកទី១​នោះទេ ដែលក្លឹប Beitar Jerusalem បានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួន ដោយក្លឹបរបស់អ៊ីស្រាអែលមួយនេះ ត្រូវបានគេចោទប្រកាន់អំពីការរើសអើងកាលពីអតីតកាល ប៉ុន្ដែវាជាលើកទី១ ដែលក្លឹបនេះ បានផ្លាស់ប្ដូរឈ្មោះទៅជា Beitar Trump Jerusalem។

ការផ្លាស់ប្ដូរឈ្មោះដើម្បីជាការថ្លែងអំនរគុណដល់ ប្រធានាធិបតីអាមេរិច Donald Trump ព្រោះលោក Trump បានសំរេចចិតត្ដទទួលស្គាល់ រាជធានីរបស់អ៊ីស្រាអែល ដោយបានបង្កើតស្ថានទូនៅទីនោះ។

ទំព័រផ្លូវការរបស់ក្លឹបបានសរសេរថា៖ “អស់រយៈពេល ៧០ឆ្នាំដែល Jerusalem រង់ចាំការទទួលស្គាល់ពីអន្ដរជាតិ រហូតដល់ប្រធានាធិបតី Donald Trump បានទទួលស្គាល់ ថា Jerusalem ជាទីក្រុងរបស់អ៊ីស្រាអែល”៕

70 שנה המתינה ירושלים להכרה בינלאומית, עד שהנשיא דונלד טראמפ החליט לעשות מעשה והכיר בה כבירת הנצח של עם ישראל. הנשיא…

Posted by ‎מועדון הכדורגל בית"ר ירושלים – F.C. Beitar Jerusalem‎ on Sunday, May 13, 2018

ប្រភព៖ Marca

លោក Sir Alex Ferguson ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពីរងរបួសឈាមហូរក្នុងខួរក្បាល

អតីតអ្នកចាត់ការក្លឹបបិសាចក្រហម លោក Dir Alex Ferguson កំពុងស្ថិតនៅក្នុងដំនាក់កាលធ្ងន់ធ្ងរ នៅពេលដែលលោកត្រូវបានវះកាត់ឈាមហូរក្នុងខួរក្បាល នៅថ្ងៃអាទិត្យនេះ។

ក្លឹប Manchester United បានចេញសេចក្ដីថ្លែងការណ៍មួយថា លោក Ferguson ត្រូវបានវះកាត់ឈាមហូរក្នុងខួរក្បាល។ ការវះកាត់បានប្រព្រឹត្ដទៅយ៉ាងរលូន ហើយគាត់ត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់ដើម្បីអោយស្ថានភាពជំងឺកាន់តែប្រសើរឡើង។

គួររំលឹកថា អតីតអ្នកចាត់ការក្លឹបវ័យ៧៦ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុមបិសាចក្រហម រយៈពេល ២៦ឆ្នាំ ព្រមទាំងឈ្នះពាន​ ៣៨លើកផងដែរ៕

ប្រភព៖ AS English

ប៉ុន្មាន​សន្លឹក​មុន​ថ្ងៃ​បើក​ឆាក​សង្ក្រាន្ត​បាត់ដំបង ឃើញ​ហើយ​នៅ​មិន​សុខ!

ក្នុង​ខេត្ត​បាត់ដំបង​ឆ្នាំ​នេះ នឹង​ចូល​ខ្លួន​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ២០១៨ ជាមួយ​កម្មវិធី​សង្រ្កាន​បាត់ដំបង រៀប​ចំ​បង្កើត​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា។

ការ​រាំកម្សាន្ត បូកផ្សំ​នឹង​ការ​តាំង​បង្ហាញ​នៅ​ផលិតផល​ខ្មែរ​ជា​ច្រើន នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល ៤ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ១៣, ១៤, ១៥ និង ១៦ មេសា ឆ្នាំ ២០១៨។

យ៉ាងណាមិញ​មុន​ប៉ុន្មាន​ថ្ងៃ​ក៏​លេច​ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក​ពី​គណនី​ Axe Film ដែល​ជួយ​លើក​ស្ទួយ​សម្រស់​កម្មវិធី​ឲ្យ​កាន់​តែ​អធិកអធម និង​ចង់​ចូលរួម​ពី​សំណាក់​បងប្អូន​ជន​រួម​ជាតិ​ទូទាំង​ប្រទេស។

ប្រភពរូបភាព: Axe Film

ប្រភពរូបភាព: Axe Film

ប្រភពរូបភាព: Axe Film

ប្រភពរូបភាព: Axe Film

ប្រភពរូបភាព: Axe Film

​​

លោកពូទីន ត្រេះបាល់អមអរថ្ងៃជិតមកដល់ការប្រកួត World Cup

នៅសល់១០០ថ្ងៃទៀតការប្រកួត World Cup នឹងចាប់ផ្ដើមនៅទីក្រុងមូស្គូ ហើយ FIFA បានបង្ហាញវីដេអូពិសេសមួយ សំរាប់អបអរ ១០០ថ្ងៃមុនពេលការប្រកួត World Cup មកដល់។

អតីតកីឡាករបាល់ទាត់ Diego Maradona និង អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney និងអ្នកដែលពាក់ព័ន្ធមួយចំនួនទៀតនាំគ្នាត្រេះបាល់បាន ៩០ ខណៈដែលប្រធានាធិតីរុស្សីលោក វ៉្លាឌិមៀ​ ពូទីន ជាអ្នកត្រេះបង្រ្គប់ ១០០ ជាមួយនឹងអ្នកគ្រប់គ្រង FIFA លោក Gianni Infantino។

ចង់ដឹងថា លោកពូទីនត្រេះបាល់ ល្អមើលយ៉ាងណានោះ តោះមកទស្សនាទាំងអស់គ្នា៖

ប្រភព ៖ ESPN

ដោយសារទ្រព្យសម្បតិ្ត និង រថយន្ដទំនើបធ្វើអោយបុរសវ័យក្មេងរៀបការជាមួយស្រ្ដីវ័យស្របាលនឹងម្ដាយខ្លួន

ពិភពអ៊ីនធើណែតកំពុងតែភ្ញាក់ផ្អើលអំពី ពិធីអាពាហ៍ពិពាហ៍រវាង កំលោះវ័យ ២៣ឆ្នាំ ជាមួយនឹងកូនក្រមុំវ័យ ៣៨ឆ្នាំ នៅក្នុងខេត្ត Qionghai ប្រទេសចិន។

កូនក្រមុំមិនត្រឹមតែមានអាយុប្អូន ម្ដាយកូនកំលោះ ១ឆ្នាំនោះទេ ប៉ុន្ដែស្រ្ដីរូបនេះធ្លាប់មានកូនប្រុសអាយុ ១៤ឆ្នាំរួចមកហើយ ដោយបច្ចុប្បន្នរូបគាត់ កំពុងពពោះជាមួយស្វាមីថ្មីវ័យក្មេងរូបនេះ។

ដំបូងឡើយឪពុកម្ដាយខាងកូនកំលោះ មិនព្រមអោយអ្នកទាំងពីរស្រលាញ់គ្នានោះទេ ក្រោយមកពួកគាត់បានទទួលនូវ កាដូរជាច្រើនមានដូចជា ទឹកប្រាក់ ៧៨៤ពាន់ដុល្លារ ព្រមទាំងលុយនៅក្នុងសែក ១សែនដុល្លារបន្ថែមទៀត។

មិនតែប៉ុណ្ណោះកូនក្រមុំដែលមានទ្រព្យស្ដុកស្ដមរូបនេះ បានផ្ដល់អោយនូវគ្រឿងអលង្ការ ដែលមានតំលៃមហាសាល រួមទាំងរថយន្ដ Ferrari មួយថែមទៀតផង។

មនុស្សជាច្រើន បានសន្និដ្ឋានថា កូនកំលោះវ័យក្មេងរូបសង្ហារូបនេះ រៀបការជាមួយនឹងស្ដ្រីដែលមានវ័យស្របាលនឹងម្ដាយរបស់ខ្លួនដោយសារតែទ្រព្យសម្បត្ដិតែប៉ុណ្ណោះ៕

ប្រភព៖ Koreaboo

អតីត អាជ្ញាកណ្ដាលរបស់ លីគកំពូលអង់គ្លេស បានទទួលមរណភាព ដោយសារជំងឺមហារីក

អតីតអាជ្ញាកណ្ដាល លោក Paul Alcock បានទទួលមរណភាព កាលពីថ្ងៃចន្ទ នៅមន្ទីរពេទ្យមួយនៅប្រទេសអង់គ្លេស ដោយសារជំងឺមហារីក។

កាលពីម្ភៃឆ្នាំមុន គាត់ជាអាជ្ញារកណ្ដាលដ៏ល្បីឈ្មោះម្នាក់ នៅក្នុងពិភពបាល់ទាត់អង់គ្លេស។

គាត់ក៏ធ្លាប់មានរឿងដ៏អាក្រក់មួយក្នុងប្រវត្តិសាស្រ្ដបាល់ Premier League ដោយកាលនោះអតីតអាជ្ញាកណ្ដលរូបនេះ ត្រូវកីឡាករ Paolo Di Cani ច្រានដួលទៅនឹងទីលាន ដោយសារគាត់បានបណ្ដេញកីឡាករសញ្ជាតិអ៊ីតាលីរូបនេះចេញពីការប្រកួត ក្នុងជំនួបរវាង Sheffield Wednesday ទល់នឹងក្រុម Arsenal នៅកីឡដ្ឋាន Hillsborough ក្នុងឆ្នាំ ១៩៩៨៕

ប្រភព៖ Talk Sport