Cavani បដិសេធ Inter Miami ខណៈក្លឹបមួយនៅ Serie A កំពុងចង់បាន

Edinson Cavani បច្ចុប្បន្ន លោកគឺជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រាជាមួយនឹងក្លឹបយក្សបារាំង PSG កាលពីពេលកន្លងទៅ។ ស្របពេលជាមួយគ្នានឹងនេះផងដែរ មានលេចលឺពាក្យចចាមអារ៉ាមថា អតីតតារាឆ្នើម David Beckham បានដាក់សំណើរមកកាន់លោក តែបែរជាទទួលបានការបដិសេធទៅវិញ។

Edinson Cavani

យោងទៅតាមសារព័ត៌មាន Calciomercato បានចុះផ្សាយថា Cavani បានបដិសេធសំណើររបស់ក្រុម Inter Miami នៅលីគកំពូល MLS ស្របពេលដែលមានក្លឹបមួយនៅ Serie A កំពុងតែចង់បានរូបលោក ដែលក្លឹបនោះគឺ AS Roma។

Edinson Cavani

តែយ៉ាងណាមិញ ពួកយើងនៅមិនទាន់ទទួលបានព័ត៌មានលំអិតណា ជុំវិញរឿងរ៉ាវមួយនេះនៅឡើយ។ តើប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់គិតយ៉ាងម៉េចដែរ ប្រសិនបើ Cavani សម្រេចចិត្តទៅលេងនៅ Serie A វិញ? កុំភ្លេច Comment ប្រាប់ Admin ផង!

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ ក្លឹបយក្សបារាំង PSG កំពុងសម្លឹងនិងចង់ទិញយកកូនបិសាចមួយរូបពីក្រុម United

ក្លឹបយក្សបារាំង PSG ទើបនឹងបាត់បង់តារាឆ្នើមរបស់ខ្លួនដូចជា Edinson Cavani ដែលជាខ្សែប្រយុទ្ធដ៏សំខាន់របស់ខ្លួនកាលពីពេលកន្លងទៅ ក្រោយក្លឹបមិនព្រមធ្វើកិច្ចកុងត្រាថ្មីជូន Cavani។

Edinson Cavani 

ទន្ទឹមនឹងនេះ យោងទៅតាមរបាយការណ៍ដែលទទួលបានពីសារព័ត៌មាននៅក្នុងចក្រភពអង់គ្លេសបានចុះផ្សាយថា ក្លឹបយក្សបារាំងមួយនេះ បានសម្លឹងឃើញ និងកំពុងមានគម្រោនាំយកកូនបិសាចមួយរូបពីក្រុម Manchester United ទៅលេងនៅលីគកំពូល Ligue 1 វិញ។

Marcus Rashford

តារាឆ្នើមដែល PSG ចង់បាននោះគឺ ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford។ បច្ចុប្បន្ន Rashford គឺជាកំពូលខ្សែប្រយុទ្ធមួយរូប ហើយប្រសិនបើបិសាចក្រហមពិតជាសម្រេចចិត្តលក់រូបគេមែន នោះ United ច្បាស់ជាពិបាកសម្រាប់រកអ្នកមកជំនួសតំណែងមួយនេះជាមិនខាន។

Marcus Rashford

គួរបញ្ជាក់ដែរថា​ ប្រសិនបើ PSG ពិតជាចង់បានយុវជនមួយរូបនេះពិតមែន ក្លឹបត្រូវចាយលុយយ៉ាងច្រើនសម្បើមដើម្បីទិញរូបគេ តែយ៉ាងណានេះមិនមែនជាបញ្ហាធំណាស់ណាឡើយ សម្រាប់ក្រុមឈរនៅកំពូលតារាង Ligue 1 ព្រោះតែកន្លងមកក្រុមមួយនេះ គឺតែងតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើហិរញ្ញវត្ថុស្រាប់ទៅហើយ៕

ប្រភព: Sportskeeda