Cavani បន្ទោសមនុស្សម្នាក់ ជុំវិញរឿងចំរូងចំរាស់ បាល់ប៉េណាល់ទីជាមួយ Neymar

Paris Saint-Germain បានជួបប្រទះបញ្ហាចំរូងចំរាស់ ជុំវិញការស៊ុតបាល់ប៉េណាល់ទី រវាង Neymar និង Edinson Cavani នៅលើទីលានប្រកួត។

រំលឹកកាលពីឆ្នាំ ២០១៧ ក្នុងការប្រកួតទល់នឹងក្រុម Lyon កីឡាករឆ្នើមទាំងពីររូប បានទាស់ទែងគ្នាដណ្ដើមបាល់ពិន័យ១១ម៉ែត្រ។ Cavani បាននិយាយថា៖ “លោក [Unai] Emery ជាអ្នកដែលត្រូវបន្ទោសសំរាប់បញ្ហានាពេលនោះ ជាជាងការរិះគន់នរណាម្នាក់ គាត់គួរតែបញ្ជាក់អោយច្បាស់សំរាប់តួនាទីនេះ។

“នៅពេលដែលវាកើតឡើង ខ្ញុំបានប្រាប់ទៅ Neymar ថាខ្ញុំជាអ្នកដែលស៊ុតប៉េណាល់ទី ហើយក្រោយមកក៏មានការប្រកែកគ្នា។ ហើយនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ខ្ញុំបាននិយាយពាក្យនៅក្នុងចិត្តប្រាប់ទៅគេ។

“បន្ទាប់មក លោក Emery បាននិយាយថា Ney គឺត្រូវកាន់តួនាទីស៊ុតប៉េណាល់ទី ហើយខ្ញុំបានសួរមូលហេតុទៅគាត់។ ខ្ញុំបានសួរគាត់ថា កាលពីឆ្នាំមុន យើងបានព្រមព្រៀងគ្នារួចហើយ ជាមួយគាត់ ហើយគាត់បាននិយាយថា ខ្ញុំកំពុងប្រឆាំងមួយគាត់។ តែចុងក្រោយ ខ្ញុំបាននិយាយថា កុំបារម្ភ អោយ Neymar ជាអ្នកស៊ុតប៉េណាល់ទីចុះ។”

ប្រភព៖ Marca