Cavani បានផ្ដល់ឱកាស អោយក្មេងប្រុសពិការជើងទាំងពីរម្នាក់ មានឱកាសបានលេងបាល់ជាមួយ

Edinson Cavani បានបំពេញបំណងអ្នកគាំទ្រវ័យក្មេងមួយរូប ដោយបានលេងបាល់ជាមួយនឹងជាមួយនឹងក្មេងប្រុសម្នាក់នោះ នៅក្នុងសប្ដាហ៍នេះ។

ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain រូបនេះ នៅកន្លែងហ្វឹកហាត់ នៅពេលដែលកុមារា Ali Amir ដែលបានកើតមកគ្មានជើងទាំងពីរមកជាមួយ បានចូលរួមលេងបាល់ជាមួយគេ។

Amir មកពីប្រទេស កាហ្សាក់ស្ថាន បានធ្វើដំនើរមកកាន់ទីក្រុងប៉ារីស ជាមួយនឹងមូលនិធិរបស់ PSG ដែលផ្ដល់ក្ដីសង្ឃឹមសំរាប់ក្មេង សំរាប់ឱកាសបំពេញក្ដីស្រមៃក្នុងវិស័យបាល់ទាត់។

ក្រៅពីបានលេងបាល់ជាមួយនឹង Cavani ក្មេងប្រុសរូបនេះ បានថតរូបជាមួយនឹងកីឡាករ PSG ដែលមានដូចជា Thiago Silva បន្ទាប់ពីបានធ្វើដំនើរមកកាន់កីឡដ្ឋាន Parc des Princes ហើយរូបគេក៏ទទួលបាន អាវក្នុងដី និង ក្រៅដី ដែលបានចុះហត្ថលេខាពី កីឡាករ PSG ផងដែរ៕

ប្រភព៖ Daily Mail

មតិយោបល់