Chelsea ចុច​ឈ្មោះ​អ្នកចាំទី​ដៃ​ស្អិត​នៅ​អាល្លឺម៉ង់ ក្រោយ Lampard លែង​ពេញ​ចិត្ត Kepa

តាម​របាយការណ៍​ពី​សារព័ត៌មាន Bild បាន​ចុះ​ផ្សាយ​ថា​ក្លឹប​តោ​ខៀវ Chelsea កំពុង​សម្លឹង​ចង់​បាន​អ្នកចាំទី​ថ្មី Manuel Neuer របស់​ក្លឹប Bayern Munich នៅ​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។

Kepa Arrizabalaga
Manuel Neuer

នេះ​ជា​សារ​ឆ្លើយតប​ទៅ​នឹង​ការ​មិន​ពេញ​ចិត្ត​លើ​សមត្ថភាព​លេង​របស់ Kepa Arrizabalaga ដែល​លែង​ស្ថិត​នៅ​ជម្រើស​ដំបូង​សម្រាប់​អ្នកចាត់ការ​លោក Frank Lampard ត​ទៅ​ទៀត​ហើយ។

Manuel Neuer

Neuer នឹង​ឈាន​ចូល​វ័យ ៣៤ ឆ្នាំ​ហើយ​នៅ​ថ្ងៃ​ទី ២៧ មិនា​នេះ ខណៈ​ដែល​កុងត្រា​សេសសល់​របស់​គេ​នៅ Bayern ដែល​ត្រៀម​ផុត​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ​ក៏​មិន​ទាន់​ប្រាកដប្រជា​ថា​បន្ត​ឬ​បែប​ណា​នៅ​ឡើយ។

ប៉ុន្តែ​គុណភាព​លេង​របស់​គេ​នៅ​តែ​ធ្វើ​បាន​ល្អ​ច្រើន ដោយ ២៥ ប្រកួត​នៅ Bundesliga របូត ២៦ គ្រាប់ ខណៈ Clean Sheet ធ្វើ​បាន ១០ លើក ជា​ចំណែក​ជួយ​ឲ្យ​ក្លឹប​កំពុង​ឈរ​លេខ ១ នៅ​តារាង៕

ប្រភព៖ AF