Chelsea ដៅលើគ្រូបង្វឹកកំពូលរូបនេះរួចស្រេច បើសិនលោក Sarri ត្រូវបានបណ្តេញចេញពីតំណែង

យោងតាមរបាយការណ៍ពី The Sun បាននិយាយថាក្រុមតោខៀវ Chelsea កំពុងធ្វើផែនការត្រៀមទុកជាមុនក្នុងករណីដែល Maurizio Sarri ត្រូវបានបណ្តេញចេញពីតំណែង ហើយពួកគេបានកំណត់អត្តសញ្ញាណលើលោក Nuno Espirito Santo គ្រូបង្វឹករបស់ក្លឹប Wolves ដើម្បីមកជំនួសតំណែងនេះ ។

ជាក់ស្តែងលោក Sarri កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ខណ:ដែលអ្នកគាំទ្របានបាត់បង់ទំនប់ចិត្តទៅលើយុទ្ធសាស្រ្តនៃការដឹកនាំរបស់គាត់ នៅអំឡុងការបរាជ័យក្នុងក្របខ័ណ្ឌ FA Cup ថ្មីៗនេះ ក្រោមថ្វីជើងរបស់ក្រុម Manchester United ។

យ៉ាងណាមិញយោងតាមរបាយការណ៍មួយបានឲ្យដឹងថាក្លឹប Chelsea កំពុងរៀបចំផែនការបន្ទាប់របស់ពួកគេ និងរៀបចំបញ្ជីនៃការផ្លាស់ប្តូរមួយ ក្នុងករណីដែលលោក Sarri នឹងត្រូវបណ្តេញចេញ ។

លើសពីនេះលោក  Nuno Espirito  ត្រូវបានគេកំណត់ថាជាគោលដៅកំពូលមួយសម្រាប់ក្រុម Chelsea ដោយពួកគេបានមើលឃើញពីគុណភាពដឹកនាំរបស់លោក ចាប់តាំងពីចូលទៅទទួលដំណែងដឹកនាំក្រុម Wolves នៅក្នុងឆ្នាំ ២០១៧ កន្លងទៅ ៕

ប្រភព: Metro