Chelsea សំលឹងឃើញគ្រូបង្វឹកនៅ PL ម្នាក់ ក្នុងចំណោមពីររូបផ្សេងទៀត ដើម្បីមកជំនួសលោក Sarri

លោក Maurizio Sarri នៅតែស្ថិតក្រោមសម្ពាធនៅឯក្លឹប Chelsea ហើយអាចនឹងត្រូវជំនួសវិញដោយលោក Javi Gracia ដែលជាអ្នកចាត់ការទូទៅរបស់ Watford ខណ:កំពុងត្រូវចាប់អារម្មណ៍យ៉ាងខ្លាំងដោយក្រុមនៅ Stamford Bridge មួយនេះ ។

ជាក់ស្តែងការបរាជ័យរបស់ក្រុម Chelsea ដោយថ្វីជើងរបស់ក្រុម Liverpool នៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យបានមើលឃើញពីក្តីសង្ឃឹមក្នុងការស្ថិតនៅតំណែង Top 4 កំពុងត្រូវធ្លាក់ចុះ ប្រសិនបើ Chelsea បរាជ័យក្នុងការចូលលេងក្នុងក្របខ័ណ្ឌ Champions League នោះតំណែងរបស់លោក Sarri ក៏អាចនឹងត្រូវបាត់បង់ផងដែរ ។

យ៉ាងណាមិញបើយោងតាម Daily Record បានឲ្យដឹងថាក្លឹប Chelsea មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងាររបស់លោក Gracia បានធ្វើនៅទឹកដី Vicarage Road ដែលកំពុងឈរនៅតំណែងលេខ ៧ ក្នុងតារាង​ នឹងស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រពាន  FA Cup ផងដែរ ។

លើសពីនេះ Gracia គឺជាបេក្ខភាពម្នាក់ក្នុងចំនោមបី នៃបញ្ជីរបស់ក្រុម Chelsea ជាមួយនឹងលោក Nuno Espirito Santo គ្រូបង្វឹករបស់ក្លឹប Wolves និងអតីតប្រធានក្រុមតោខៀវលោក  Frank Lampard ដែលបច្ចុប្បន្នជាអ្នកចាត់ការរបស់ក្រុម  Derby County ៕

ប្រភព: Metro