Chelsea ​ត្រៀម​ជះ ៦២ លាន​ផោន នាំ​យក​ ‘Ronaldo ទី​បី’ មក​ទឹកដី Stamford Bridge

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​ពី Express បាន​ចុះ​ផ្សាយ​ថា​ត្បិត​ក្លឹប​តោ​ខៀវ Chelsea កំពុង​រកាំរកូស​រឿង​ហាមឃាត់​ការ​ផ្ទេរ​កីឡាករ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​បោះបង់ ផ្ទុយ​ទៅ​វិញ​ក៏​សម្លឹង​ឃើញ ‘Ronaldo ទី​បី’ ដែល​អាច​ចាយ​ថវិកា​ប្រមាណ ៦២ លាន​ផោន។

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​តារា​ឆ្នើម​មួយ​រូប​ត្រូវ​បាន​ផ្លាស់​ចេញ​គឺ Eden Hazard ដែល​បាន​នាំ​ចំណូល​ជាង ១០០ លាន​អឺរ៉ូ​មក​កាន់​ក្លឹប Chelsea ដែល​ជា​ពេល​បង្ខំ​ឲ្យ​ក្លឹប​ចាំ​បាច់​ត្រូវ​លៃលក​នាំ​ចូល​ចំណូល​ថ្មី។ នោះ​គឺ Goncalo Guedes ដែល​ជា​ស្លាប​ឆ្វេង​របស់​ក្លឹប Chelsea និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។

កន្លង​ទៅ​នា​រដូវ​កាល ២០១៨/១៩ Guedes នេះ​ហើយ​ជា​អ្នក​ជ្រោមជ្រែង​ជួយ​ឲ្យ Valencia បំបាក់ Barcelona នៅ Copa del Rey ​ហើយ​ជា​និច្ចកាល​ក៏​មាន​ការ​ប្រៀបធៀប​រូប​គេ​ទៅ​នឹង​តារា​ឆ្នើម Ronaldo ​ព្រោះ​លេង​នៅ​តំណែង​ប្រយុទ្ធ​ឆ្វេង​ដូច​គ្នា។

ប្រភព:FoxSportAsia