Chelsea ​ត្រៀម ៧០ លាន​ផោន​ចូល​ចែចូវ​អ្នក​ថ្មី​ម្នាក់ ទុក​ជំនួស​តំណែង Eden Hazard

យោង​តាម​សារព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា​ក្លឹប​តោ​ខៀវ​ Chelsea ក៏​អាច​នឹង​បើក​ភ្លើង​ខៀវ​ឲ្យ Eden Hazard ផ្លាស់​ទៅ​ចូលរួម​ជាមួយ Real Madrid នា​រដូវ​ក្តៅ ហើយ​ខ្លួន​កំពុង​សម្លឹង​ឃើញ​តារា​ឆ្នើម​របស់ Lille គឺ Nicolas Pepe មក​ជំនួស​នៅ​តំបន់​ប្រយុទ្ធ​មួយ​នេះ។

ស្លាប​ប្រយុទ្ធ Pepe កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ Ligue 1 នា​រដូវ​កាល​នេះ ដោយ​កំពុង​ជាប់​ឈ្មោះ​នៅ​តំណែង Top Scorer កំពូល​មួយ​រូប​ផង​ដែរ។ តាម​តម្លៃ​ខ្លួន​ដែល​រំពឹង​ទុក Chelsea អាច​នឹង​បណ្តាក់​ទុន​ប្រមាណ ៧០ លាន​ផោន​ឬ ៩១ លាន​ដុល្លារ​សម្រាប់​កីឡាករ​កូន​កាត់​បារាំង។

រំឭក​ថា​នេះ​នេះ​ក៏​រង់ចាំ​ការ​ឆ្លើយតប​ពី​ការ​កាត់​សេចក្តី​របស់​សមាគម​បាល់ទាត់​ពិភពលោក ស្រប​ពេល Chelsea ក៏​ប្រឈម​នឹង​ការ​ពិន័យ​មិន​ឲ្យ​ទិញ​ចូល​កីឡាករ​ដល់​ទៅ ២ រដូវ​កាល​ដោះដូរ ប៉ុន្តែ​បើ​មិន​ជា​បញ្ហា​អ្វី​ទេ​នោះ Pepe អាច​នឹង​ជា​មុខ​ព្រួញ​ដ៏​សំខាន់​មួយ​ដែល​លោក Maurizio Sarri ចង់​យក​មក​ឲ្យ​បាន។

ប្រភព:Goal

មតិយោបល់