Cheslea ត្រូវបានព្រមានមិនឲ្យយកគ្រូបង្វឹករូបនេះ មកដឹកនាំក្រុមជំនួសលោក Sarri ដាច់ខាត

ក្រុម Chelsea ត្រូវបានគេព្រមានមិនឱ្យធ្វើការផ្លាស់ប្តូរគ្រូបង្វឹកលោក Maurizio Sarri ជាមួយនឹងវីរបុរសរបស់ក្លឹបលោក Frank Lampard ដាចខាត ។

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Sarri ទើបមតែកដល់ទឹកដី Stamford Bridge កាលពីរដូវក្តៅមុន ប៉ុន្តែគាត់កំពុងជួបប្រទះនឹងសម្ពាធជាច្រើនចំពោះធ្វើការនៅក្លឹបតោខៀវរួចទៅហើយ ។

យ៉ាងណាមិញការដឹកនាំក្រុមបរាជ័យរបស់លោក Sarri បាននាំឱ្យមានការរំពឹងទុកទៅលើអនាគតរបស់គាត់នៅឯក្រុម Chelsea ខណ:អតីតជើងចាស់លោក Lampard ត្រូវបានគេចាត់ទុកជាអ្នកស្នងតំណែងដ៏មានសក្តានុពលមួយចំពោះដំណែងនេះ ។

ប៉ុន្តែវីរបុរសរបស់ក្រុម Arsenal លោក Paul Merson បាននិយាយថាវាឆាប់ពេកក្នុងការមើល Lampard ដែលបច្ចុប្បន្នជាអ្នកចាត់ការក្រុម Derby County ជាបេក្ខភាពនាំមុខគេសម្រាប់ដឹកនាំក្រុម Chelsea ។

លើសពីនេះនៅពេលគេសួរថា តើ Lampard អាចគ្រប់គ្រងក្លឹបចាស់របស់គេបានដែរឬទេ? ភ្លាមនោះលោក Merson បាននិយាយប្រាប់ Sky Sports ថា ៖ ” មិនទាន់ទេ ។ វាជាការងារដ៏ធំមួយ ។ ពួកគេមិនមែនក្រុម Norwich ទេ ពួកគេមិនមែនជាក្រុមដែលមានពិន្ទុដាច់រហូតដល់ទៅ 10 ពិន្ទុពីកំពូលតារានោះទេ ។ វាមិនទាន់ដល់ពេលទេ ” ៕

ប្រភព: Metro 

 

មតិយោបល់