CIES: Pogba នឹងធ្លាក់តម្លៃខ្លួន៣០លានអឺរ៉ូ សម្រាប់ការដោះដូរនៅរដូវក្ដៅខាងមុខនេះ

បើតាមការអាប់ដែតចុងក្រោយរបស់ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាកីឡា (CIES) បានសិក្សាឃើញថា តម្លៃនៃការដោះដូរកីឡាករបាល់ទាត់ នឹងធ្លាក់ថ្លៃ ២៨ភាគរយនៅក្នុងរដូវក្ដៅនេះ ដោយសារវិបត្តិកូវីដ១៩។

តម្លៃរបស់កីឡាករដែលត្រូវបានគណនាអាស្រ័យទៅលើ អាយុ រយៈពេលនៃកុងត្រា ការងារអាជីព និង ទម្រង់លេងរបស់កីឡាករនីមួយៗ។

ហើយ CIES បានប្រើប្រាស់ខ្សែបម្រើ Paul Pogba ជាឧទាហរណ៍។ កីឡាកររបស់ក្រុម Manchester United រូបនេះ បច្ចុប្បន្នមានតម្លៃខ្លួន ៦៥លានអឺរ៉ូ ប៉ុន្ដែវានឹងអាចប្រែប្រួលចុះទៅ ៣៥លានអឺរ៉ូ នៅរដូវក្ដៅខាងមុខ។

នៅក្នុងលីគកំពូលទាំង៥របស់អឺរ៉ុប ក្លឹបដែលរងគ្រោះដោយសារការធ្លាក់ថ្លៃកីឡាករខ្លាំងជាងគេគឺ Marseille។ កីឡាករនៅក្នុងក្លឹបបារាំងមួយនេះ ត្រូវធ្លាក់តម្លៃខ្លួនប្រមាណ ៣៨ភាគរយ។

ចំណែក នៅអេស្ប៉ាញវិញ Getafe ជាក្លឹបដែលធ្លាក់ថ្លៃកីឡាករខ្លាំងជាងគេពោលគឺ ៣៣ភាគរយ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Ferdinand ចង់ឲ្យកីឡាករអង់គ្លេសពីររូប ផ្លាស់មកលេងនៅ Man United

Manchester United ត្រូវហ៊ានចំណាយប៉ុណ្ណាក៏ដោយ ដើម្បីអាចចុះហត្ថលេខានាំយកកីឡាករអង់គ្លេស Harry Kane និង Jadon Sancho មកចូលរួមក្រុម នេះបើតាមការការលើកឡើងរបស់វីរបុរសរបស់បិសាចក្រហមលោក Rio Ferdinand។

កីឡាករឆ្នើម Sancho របស់ Borussia Dortmund មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford ខណៈដែល Kane ហាក់មានភាពស្ទាក់ស្ទើរនៅពេលដែលសួរពីអនាគតរបស់ខ្លួនជាមួយក្លឹប Tottenahm។

លោក Ferdinand ជឿជាក់ថា Kane បានបង្ហើបថារូបគេមានចំណាប់អារម្មណ៍ចង់ផ្លាស់មកកាន់ Man United ហើយក្លឹបធំៗមួយចំនួននៅអឺរ៉ុប ក៏ត្រៀមសម្រាប់ការដាក់សំណើទៅប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះផងដែរ។

Ferdinand បាននិយាយថា៖ “Harry កំពុងតែរង់ចាំសម្រាប់ក្ដីស្រមៃនៅ Spurs កើតឡើង ប៉ុន្ដែវាមិនអាចនោះទេ។ គេមានការខកចិត្ត។ តើអ្នកគិតថា Harry រីករាយទេ ក្នុងការបំពេញ ហើយរីករាយ ប្រសិនបើគេរកគ្រាប់បាល់បាន និង បំបែកកំណត់ត្រា ប៉ុន្ដែគ្មានពានកាន់ នៅពេលដែលចប់អាជីពរបស់ខ្លួន?ទេ គេនឹងខកចិត្ត ហើយនឹង ងើបមុខលែងរួច។”

លោកបានបន្ដថា៖ “ខ្ញុំចង់ឲ្យ Jadon ទៅលេងនៅក្រុមណាដែលគេនឹងអាចលេងបាន មានការអភិវឌ្ឍ និង ឈ្នះពានរង្វាន់។ គេមានទំនាក់ទំនងផ្ទេរជាមួយ United, Chelsea, PSG ប៉ុន្ដែខ្ញុំគិតថា United គឺជាកន្លែងសម្រាប់គេទៅចូលរួម ព្រោះខ្ញុំមានការលំអៀង។”

ប្រភព៖ Goal