Clarence៖ “ការ​បាត់បង់ Ronaldo មិន​ធំដុំ​ជាង​ការ​ចាកចេញ​របស់​បុគ្គល​ម្នាក់​នេះ​ទេ”

អតីត​តារា​ឆ្នើម​នៅ​ក្លឹប Ajax និង Real Madrid គឺ​លោក Clarence Seedorf បាន​បង្ហាញ​ការ​ជឿជាក់​ថា​ការ​ចាកចេញ​របស់ Cristiano Ronaldo ពុំ​បាន​ជះ​ឥទ្ធិពល​ខ្លាំងក្លា​ជាង​ការ​ចាកចេញ​របស់​អ្នកចាត់ការ​កំពូល​លោក Zinedine Zidane នោះ​ទេ។

  

Zidane ដែល​បាន​ដឹកនាំ​ក្លឹប ១៤៩ ប្រកួត​ឈ្នះ ១០៥ លើក ជាមួយ​ពាន​រង្វាន់ Champions League បី​សម័យ​កាល និង LaLiga មួយ​រដូវ​កាល​អំឡុង​ឆ្នាំ ២០១៦/១៧។ ក្រឡេក​ទៅ​ម៉ាស៊ីន​រក​គ្រាប់​បាល់​ Ronaldo ដែល​ចាកចេញ​មុន​ក្រោយ​គ្នា​ជាង​មួយ​ខែ បាន​ផ្ទេរ​ទៅ Juventus ក្នុង​តម្លៃ​ខ្លួន ១០០ លាន​អឺរ៉ូ​ក្នុង​វ័យ ៣៣ ឆ្នាំ។

ថ្លែង​ប្រាប់​សារព័ត៌មាន Marca លោក​មាន​ប្រសាសន៍​ថា៖ “ប្រសិន Cristiano បន្ត​នៅ​ទី​នេះ ពិត​ណាស់​ដែល Los Blancos នឹង​មាន​ទំនុក​ចិត្ត​ខ្លាំង​ជាង​នេះ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ជឿ​ថា​លទ្ធផល​មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង​នោះ​ដែរ”។

សង្កត់​ធ្ងន់​ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ៖ “វា​មើល​ទៅ​ទំនង​ជា​ការ​បាត់បង់ Zidane គឺ​ជា​រង​ផល​ប៉ះពាល់​ធំធេង​ជាង ព្រោះ​អ្នក​ដែល​មក​ត្រូវ​ជំនួស​គាត់​គឺ​ត្រូវ​ធ្វើ​ការងារ​ពិសេស​ដើម្បី​ទទួល​ជោគជ័យ​ក្នុង​កម្រិត​ដ៏​លំបាក​មួយ”។

ប្រភព:Sportskeeda