Coutinho ទទួលបានលេខអាវថ្មី នៅ Barcelona សំរាប់រដូវកាល ២០១៨/១៩

ក្រោយពីផ្ទេរមកលេងនៅ Barcelona កាលពីខែមករាកន្លងទៅ ខ្សែបម្រើ Philippe Coutinho បានបង្ហាញទម្រង់លេងល្អគួរអោយកត់សំគាល់សំរាប់ Barca ជាមួយនឹងអាវលេខ១៤ ហើយសំរាប់រដូវកាលថ្មីនេះ តារាឆ្នើមប្រេស៊ីលរូបនេះ ត្រូវបានជ្រើសរើសអោយប្រើប្រាស់លេង ៧ នៅលើអាវរបស់គេ ដែលលេខនេះតំណាងអោយកីឡាករឆ្នើមមួយរូបប្រចាំក្រុម។

សំរាប់អាវលេខ៧នេះ ត្រូវបានប្រើប្រាស់ដោយ ខ្សែបម្រើ Arda Turan ដែលបានចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១៥ ហើយបានចាកចេញកាលពីរដូវកាលមុន ប៉ុន្ដែមុនពេលខ្សែបម្រើតួគីពាក់លេខនេះ មានកីឡាករឆ្នើមៗជាច្រើនជាម្ចាស់កម្មសិទ្ធលេខនេះផងដែរ ដែលមានដូចជា Villa, Larsson, Pedro និង Charly Rexach។

ហើយកីឡាករដែលពាក់លេខ៧ ចាប់តាំងពីឆ្នាំ ១៩៩៥ មកមានដូចជា៖

Luis Figo (1995-2000)

Alfonso Pérez (2000-2001)

Javier Saviola (2001-2004)

Henrik Larsson (2004-2006)

Eidur Gudjohnsen (2006-2010)

David Villa (2010-2013)

Pedro Rodríguez (2013-2015)

Arda Turan (2015-2018)

ប្រភព៖ FC Barcelona