Coutinho ប្រាប់ពីឈ្មោះក្លឹបមួយ ដែលគេចង់ចូលរួមជាមួយ បើសិនត្រូវដើរចេញពី Barca

យោងតាមរបាយការណ៍មួយនៅក្នុងប្រទេសអេស៉្បាញបានអោយដឹងថាក្រុម PSG ហាក់មានប្រៀបជាងក្រុម Bayern Munich ក្នុងការប្រជែងដណ្តើមយកកីឡាករ Philippe Coutinho ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រៀមចាកចេញពីក្រុម Barcelona នៅខែក្រោយនេះ បន្ទាប់ពីបាត់បង់ឱកាសជាមួយនឹងការលេងក្នុងក្រុមដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ernesto Valverde ។

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី Mundo Deportivo បានឱ្យដឹងថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះចង់ផ្លាស់ទៅកាន់រដ្ឋធានីរបស់ប្រទេសបារាំង ព្រោះវានឹងអាចធ្វើឲ្យរូបគេមានកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍មួយ នៅទីនោះ ។

ចំណែកឯក្លឹប Bayern ចាប់អារម្មណ៍ត្រឹមតែលើកិច្ចសន្យាខ្ចីជើងរយៈពេល ២ ឆ្នាំប៉ុណ្ណោះសម្រាប់តារាឆ្នើមប្រេសុីលរូបនេះ ដែលវាប្រហាក់ប្រហែលនឹងកិច្ចសន្យាដែលពួកគេបានយកកីឡាករ James Rodriguez ពីក្រុម Real Madrid អញ្ចឹងដែរ ៕

ប្រភព: Daily Mail