Cristiano Jr. ជួយក្រុម Juventus U9 លើកពាន ក្រោយយកឈ្នះ Atletico Madrid

កីឡាករវ័យក្មេង Cristiano Ronaldo Jr បានធ្វើអោយមានភាពភ្ញាក់ផ្អើល បន្ទាប់ពីរូបគេ អាចរកគ្រាប់បាល់បញ្ចូលទីបាន ៧គ្រាប់ នៅក្នុងតង់ទី១ នៅស្រុកកំណើតឪពុករបស់គេ ហើយពេលនេះ កីឡាករដែលលេងនៅឈុត U9 របស់ Juventus បានជួយក្រុមរបស់គេ ឈ្នះពានរង្វាន់ដោយរកគ្រាប់បាល់ ២៥គ្រាប់។

ម្ដាយរបស់ Ronaldo អ្នកស្រី Dolores Aveiro បានទៅទស្សនាការប្រកួតរបស់ចៅប្រុសរបស់អ្នកស្រី ប្រកួតទល់នឹង Atletico Madrid ខណៈដែល ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ មិនបានចូលរួមនោះទេ ដោយសារជាប់ភារកិច្ចជួយក្រុមសេះបង្កង់ប្រកួតទល់នឹង Fiorentina ហើយឈ្នះពាន Serie A ក្នុងការប្រកួតនោះ។

យ៉ាងណាក្ដី Cristiano Jr. បានរួមចំនែកជាមួយនឹងមិត្តរួមក្រុម ដណ្ដើមបានជ័យជំនះ ទៅលើក្រុម Atletico Madrid ហើយជួយអោយ Juve លើកពាន ដោយរូបគេរកគ្រាប់បាល់សរុបបាន ២៥គ្រាប់ នៅក្នុងចំណោម៨ប្រកួត៕

ប្រភព៖  AS

មតិយោបល់