Cristiano Ronaldo ត្រូវបានប្រទះឃើញចាកចេញពីផ្ទះទៅ ចូលហ្វឹកហាត់នៅក្នុងកីឡដ្ឋានមួយ

បើតាមការចុះផ្សាយរបស់ dnoticias.pt បានឲ្យដឹងថា តារាឆ្នើម Cristiano Ronaldo បានចាកចេញពីផ្ទះ ដើម្បីទៅហ្វឹកហាត់នៅកីឡដ្ឋាន Madeira។

‘Dnoticias.pt’ បានបង្ហោះរូបភាពមួយចំនួន ដែលបានបង្ហាញថា Roaldo បានមកចូលរួមហ្វឹកហាត់នៅកីឡដ្ឋាន Madeira ដែលមានន័យថា រូបគេបានចាកចេញពីផ្ទះ កំឡុងពេលមានការផ្ទុះឡើងនៃវីរុសកូវីដ១៩។

ប៉ុន្ដែយើងត្រូវដឹងថា នៅព័រទុយហ្គាល់ មិនមានការហាមប្រាមតឹងតែងដូចនៅអេស្ប៉ាញនោះទេ ដោយនៅទីនោះ គេត្រូវបានអនុញ្ញាតឲ្យទៅទិញទំនិញសំខាន់ ហើយចូលរួមប្រកួតកីឡាបានថែមទៀតផង។

Cristiano បានព្យាយាមធ្វើឲ្យទម្រង់លេងរបស់ខ្លួននៅតែល្អប្រសើរ បន្ទាប់ពីមានការឈប់សម្រាករយៈពេលយូរ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកាលវិភាគ ហើយ នៅតែបន្ដការហ្វឹកហាត់ដោយខ្លួនឯង៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ អតីតខ្សែការពារ Wes Brown ចង់ឲ្យ Man United ទិញយកីឡាករវ័យក្មេង៣រូប មកចូលរួមរដូវកាលក្រោយ

អតីតខ្សែការពាររបស់ក្រុមបិសាចក្រហមលោក Wes Brown បាននិយាយថា Manchester United គួរតែគិតគូរនាំយកកីឡាករ Jadon Sancho, Jack Grealish និង James Maddison មកចូលរួម ទើបល្អ ជាជាងនាំយកតែកីឡាករណាម្នាក់ក្នុងចំណោមពួកគេ។

ក្លឹបបិសាចក្រហម ត្រូវបានគេរំពឹងថា អាចនឹងចំណាយច្រើនសម្រាប់ការដោះដូរ នៅរដូវក្ដៅខាងមុខ ដោយពួកគេសម្លឹងមើលកីឡាករដែល លេងនៅតំបន់កណ្ដាល និង ប្រយុទ្ធស្លាប ដើម្បីនាំយកមកកាន់ទឹកដី Old Trafford។

ខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រូវបានចាត់ទុកថា ជាកីឡាករគោលដៅធំបំផុត ដែល Man United ចង់នាំយកត្រលប់មកអង់គ្លេសវិញ ខណៈ Grealish ដែលជាកីឡាករសំខាន់របស់ Aston Villa ជាកីឡាករដែលលោក Ole Gunnar Solskjaer ចង់បាន ហើយ Maddison ក៏ជាជម្រើសមួយដែលត្រូវពិចារណាផងដែរ។

ប៉ុន្ដែគេពុំទាន់ដឹងច្បាស់ថា កីឡាកររូបណានៅក្នុងចំណោមកីឡាករគោលដៅទាំង៣រូបនេះ នឹងចុះហត្ថលេខាជាកីឡាកររបស់ Man United នៅឡើយទេ ទោះយ៉ាងណាក្ដី អតីតខ្សែការពារ Brown ជឿជាក់ថា ក្លឹបបិសាចក្រហមគួរតែទិញយកកីឡាករទាំង៣រូបនេះតែម្ដង។

លោក Brown បានឆ្លើយសំនួរពាក់ព័ន្ធនឹងកីឡាករគោលដៅទាំង៣រូប ដែលលោកចង់ឲ្យចូលរួមក្លឹប ប្រាប់ MUTV ថា៖ “ខ្ញុំចង់បានកីឡាករទាំង៣រូបនេះ! កីឡាករនីមួយៗក្នុងចំណោមទាំង៣រូបនេះគឺអស្ចារ្យណាស់។”

លោកបានបន្ដថា៖ “Jodan Sancho ប្រហែលជាឈរនៅលេខ១ ប៉ុន្ដែ James Maddison មើលទៅលេងបានពេញលេញ ហើយត្រៀមខ្លួនរួចរាល់ និង ផ្ដោតអារម្មណ៍ ហើយអាចជាទ្រព្យដ៏ប្រសើរសម្រាប់ក្លឹបផងដែរ។ Jack Grealish មានលក្ខណៈពិសេសផ្ទាល់ខ្លួន ក្នុងការគ្រប់គ្រងការប្រកួត ជាមួយនឹងរបៀបរបស់ខ្លួន។ នរណាម្នាក់នៅក្នុងចំណោមអ្នកទាំង៣ សុទ្ធតែល្អឥតខ្ចោះបើតាមខ្ញុំគិត។”

ប្រភព៖ Goal