Danny Murphy ទស្សន៍ទាយ​ចំណាត់ថ្នាក់​ដែល Chelsea/Arsenal អាច​យក​បាន​នៅ​រដូវ​កាល​នេះ

អតីត​កីឡាករ​ជើង​ចាស់​របស់​ក្លឹប​ហង្ស​ក្រហម Liverpool គឺ​លោក Danny Murphy បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ​ក្លឹប​កាំភ្លើង​ធំ Arsenal និង​តោ​ខៀវ Chelsea នឹង​អាច​បញ្ចប់​ចំណាត់ថ្នាក់ Top 4 បាន​នៅ​រដូវ​កាល ២០២០/២១ នេះ។

Danny Murphy

Arsenal បាន​ខកខាន​ចូលរួម​លេង​នៅ UEFA Champions League ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល Chelsea រដូវ​កាល​ចាស់​ធ្វើ​បាន​ល្អ ​ឈរ​នៅ​លេខ​រៀង​ទី ៤ នា​រដូវ​កាល ២០១៩/២០។

Chelsea
Arsenal

ប្រាប់​នៅ​កម្មវិធី Football Index Podcast លោក​ Murphy និយាយ​ថា៖ “ដោយ Abrahimovic ចាយ​យ៉ាង​ក្រាស់ក្រែល​រដូវ​ក្តៅ​នេះ ​អ៊ីចឹង​ Lampard នឹង​បន្ថែម​សម្ពាធ​ដល់​ការ​ប្រជែង​ពាន​តែ​ម្តង ហើយ​ខ្ញុំ​យល់​ឃើញ​ថា ពួក​គេ​អាច​ធានា​នឹង​ឈរ​ចំណាត់ថ្នាក់ Top 4 បាន”។

លោក​បន្ត៖ “ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ដូច​គ្នា​ចំពោះ Arteta អំពី​ការ​ដែល​គាត់​អាច​សម្រេច​បាន​នៅ Arsenal ក្នុង​រយៈ​ពេល​ដ៏​ខ្លី ដោយ​ការ​ឈ្នះ​ពាន FA Cup និង Community Shields ​គឺ​ជា​ការ​បង្ហាញ​ថា​គាត់​យក​កីឡាករ​ត្រូវ​ចូល​ក្រុម ហើយ​ខ្ញុំ​រំពឹង​ថា​ពួក​គេ​នឹង​អាច​ផ្តួល Man Utd និង Tottenham ដើម្បី​បញ្ចប់​ចំណាត់ថ្នាក់​នៅ Top 4 បាន”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ គ្រូអង់គ្លេសលើកទឹកចិត្តកូនក្រុមម្នាក់ ទោះលេងមិនបានល្អ ហើយនាំឱ្យក្រុមបរាជ័យ

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate និយាយថា ខ្សែការពារ Harry Maguire ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់រូបលោក ទោះបីជាប្រធានក្រុម Manchester United រូបនេះ បង្ហាញទម្រង់លេងមិនបានល្អ ហើយត្រូវបណ្ដេញចេញពីការប្រកួត ដែលបរាជ័យ 1-0 ក្រោមថ្វីជើងដាណឺម៉ាកក៏ដោយ។

Maguire ទទួលបានកាតមួយ អំឡុងការប្រកួត ហើយរូបគេទទួលបានកាតលឿងទី២ បន្ទាប់ពីលេង​បាន ៣១នាទី ក្រោយមានការប៉ះទង្គិចជាមួយកីឡាករ Kasper Dolberg របស់ក្រុមដាណឺម៉ាក។

បើតាមការសង្កេត អតីតកីឡាករឆ្នើមរបស់ Leicester City រូបនេះ បានធ្លាក់ទម្រង់លេង ក្រោយមានការចាប់ខ្លួននៅប្រទេសក្រិក កាលពីខែសីហាកន្លងទៅ។

លោក Southgate បាននិយាយថា៖ “គេកំពុងស្ថិតនៅអំឡុងពេលដែលពិបាក ហើយពេលនេះអ្នករៀនបានច្រើន អំពីខ្លួនអ្នក។ អ្នកដឹងថា នរណាដែលរង់ចាំជួយអ្នក នៅក្នុងពេលដ៏លំបាកនេះ។”

“គេឆ្លងកាត់បញ្ហាលំបាកទាំងនេះ គេនឹងក្លាយជាកីឡាករដ៏ល្អជាងមុន ហើយជាបុគ្គលដ៏ខ្លាំងប្រ​ឆាំងនឹងបញ្ហានេះ។ ការនៅសល់គ្នាតែ១០នាក់ បានបង្កការលំបាកសម្រាប់ក្រុម ប៉ុន្ដែពួកយើងនៅឈរពីក្រោយគេ យើងគាំទ្រគេ។”

ប្រភព៖ BBC