De Gea ហាក់បង្ហាញចិត្តចង់ផ្ទេរទៅលេងឲ្យក្លឹបយក្សនៅ La Liga មួយ មុនរដូវកាលដោះដូរទ្វីបអឺរ៉ុបបិទ

ក្រុមបិសាចក្រហម Manchester United ហាក់ដូចជាកំពុងមានអារម្មណ៍ភ័យព្រួយ នៅពេលដែលកីឡាករ David De Gea នឹងធ្វើការផ្លាស់ប្តូរនឹកស្មានមិនដល់មួយនៅក្នុងរដូវក្តៅនេះ ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិអេស្បាញរូបនេះមិនទាន់បានចុះកុងត្រាថ្មីនៅឡើយទេ ខណ:ដែលនឹងធ្វើឱ្យរូបគេស្នាក់នៅទឹកដី Old Trafford មិនបានយូរទៀតនោះទេ បើបីជារូបគេបានព្រមព្រៀងលើកិច្ចសន្យាចំនួន ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ក៏ដោយ ។

ហើយយ៉ាងណាមិបើយោងតាមរបាយការណ៍ពី Don Balon កំពុងរាយការណ៍ថាការពន្យាពេលក្នុងការចុះកិច្ចសន្យាថ្មីនេះ គឺដោយសារតែអ្នកចាំទីពិតជាចង់បានការផ្លាស់ទៅលេងនៅក្រុម Real Madrid ដែលជាក្តីសុបិនរបស់គេតាំងពីយូរមកហើយ ។

គួររំលឹកផងដែរថាក្រុម Real Madrid ខិតជិតនៅក្នុងការចុះហត្ថលេខាលើអ្នកចាំទីរូបនេះពីក្រុមបិសាចក្រហមនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែត្រូវបានបរាជ័យវិញ ដោយសារតែការរត់ឯកសារមិនទាន់ពេលវេលា ។

ប៉ុន្តែកាលពីពេលថ្មីៗនេះជាមួយនឹង Keylor Navas ត្រូវបានគេរាយការណ៍ថាកំពុងតែឈានទៅដល់ការផ្លាស់ប្តូរមួយនៅរដូវក្តៅនេះ ហើយការបង្ហាញទម្រង់លេងរបស់កីឡាករ Thibaut Courtois ក៏មិនទាន់ដល់កម្រិត វាហាក់បីដូចជា De Gea អាចមានអនាគតពិតប្រាកដមួយនៅក្រុម Real Madrid  ៕

ប្រភព: FoxsportAsia