De Gea អាចត្រូវអស់ឱកាសជាប់ជម្រើសទី១ ក្រោយគ្រូថ្មីអេស្ប៉ាញ ហាក់ពេញចិត្តកីឡាកររូបនេះជាង

កីឡាករ David de Gea របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេប្រាប់ថារូបគេប្រហែលមិនមែនជាអ្នកចាំទីជម្រើសទីមួយ របស់ក្រុមជម្រើសជាតិអេស្បាញទៀតទេ ។

គួររំលឹកថា De Gea គឺជាកីឡាករស្ថិតនៅក្នុងជម្រើសដំបូងដោយស្វ័យប្រវត្តិស ម្រាប់ក្រុមអេស្បាញចាប់តាំងពីការបញ្ចប់ការងាររបស់លោក Vicente del Bosque ប៉ុន្តែថ្មីៗនេះរូបគេត្រូវបានគេបោះបង់ចោលវិញ នៅក្នុងការគ្រប់គ្រងរបស់គ្រូបង្វឹកថ្មីលោក Robert Moreno ។

គួរបញ្ជាក់ថាលោក Moreno បានជ្រើសរើសយកកីឡាករ Kepa Arrizabalaga របស់ Chelsea សម្រាប់ការប្រកួតរបស់ក្រុមអេស្ប៉ាញ ៣ លើកចុងក្រោយ ។

មិនតែប៉ុណ្ណះលោក Moreno បានប្រាប់ស្ថានីយ៍វិទ្យុ Cadena SER ថា ៖ “ អ្នកចាំទីរបស់ខ្ញុំគឺមាន De Gea, Kepa និង Pau Lopez ។ ខ្ញុំចូលចិត្តការប្រកួតប្រជែង។ Kepa មិននាំមុខ De Dea ទេ ហើយគេក៏មិនមែននាំមុខ Pau Lopez  ដែរ ” ។

លោកបន្តទៀតថា ៖ ” ខ្ញុំចង់ទៅលេងនៅពាន Euro ជាមួយអ្នកចាំទីទាំង ៣ នាក់ ដែលត្រៀមប្រកួតនេះ ។ ពួកគេទាំងអស់កំពុងលេងនៅកម្រិតខ្ពស់ ហើយមានភាពមិនច្បាស់លាស់ និងភាពខុសគ្នារវាងពួកគេ ។ អ្នកទាំងបីមានស្នាដៃល្អៗដូចគ្នា ” ៕

ប្រភព: Daily Mail