De Jong និយាយប៉ុន្មានម៉ាត់ នឹកដល់ឈ្មោះ Ronaldo ក្រោយពេល Ajax ត្រូវប៉ះ Juve នៅវគ្គ ៨ ក្រុម

ការចាប់ឆ្នោតសម្រាប់ក្រុមដែលត្រូវប៉ះគ្នានៅក្នុងវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Champions League ត្រូវបានធ្វើរួចរាល់ហើយ ខណ:មានការប្រកួតទាំងនោះ ដែលបានធ្វើឲ្យអ្នកគាំទ្រ និងកីឡាករមានការអារម្មណ៍យ៉ាងខ្លាំង ។

យ៉ាងណាមិញមួយក្នុងចំនោមក្រុមទាំងនោះ មានក្រុម AFC Ajax ដែលនឹងត្រូវជួបជាមួយម្ចាស់ជើងឯក Serie A ក្រុម Juventus ខណ:មានអ្នកគាំទ្រជាច្រើនបានគត់សម្គាល់ថាវាអាចជាការប៉ះទង្គិចគ្នារវាងកីឡាករ Cristiano Ronaldo និង Frenkie De Jong ផងដែរ ។

ជាក់ស្តែងកីឡាករ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ ដើម្បីជួយឱ្យ Juventus ទម្លាក់ក្រុម Atlectico Madrid ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុម ។

ម្យ៉ាងវិញទៀត De Jong គឺជាកីឡាករស្នូលម្នាក់នៅក្នុងក្រុម AFC Ajax ដើម្បីនាំ ពួកគេមកដល់ចំណុចនេះ ដោយបានបំបាក់ក្រុមម្ចាស់ជើងឯក Real Madrid នៅក្នុងវគ្គ ១៦ ក្រុម ។

យ៉ាងណាមិញក្រោយពេលចាប់ឆ្នោត ដោយក្រុមទាំងពីរត្រូវប៉ះគ្នា កីឡាករ De Jong ក៏បានឆ្លៀតសរសើរដល់ Cristiano Ronaldo ផងដែរ ។

មិនតែប៉ុណ្ណោះ De Jong បាននិយាយថា ៖ ” នៅពេល ដែលខ្ញុំមានអាយុប្រហែល ១០ ទៅ ១២ ឆ្នាំ Cristiano Ronaldo បានក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោករួចទៅហើយ ។ ដូច្នេះ វាពិតជាពិសេសណាស់ ដែលបានប្រឈមមុខជាមួយគាត់ ” ៕

ប្រភព: Foxsports

មតិយោបល់