De Ligt៖ “ច្រើន​គ្នា​ណាស់​គេ​ជំរុញ​ឲ្យ​ខ្ញុំ​ទៅ​ក្លឹប​នេះ មិន​មែន​ Juventus ទេ”

យុវជន​ឆ្នើម​ដែល​ធ្លាប់​ជា​អតីត​កូន​ក្រុម​របស់ Ajax គឺ Matthijs de Ligt ពី​ដំបូង​នរណា​ក៏​គិត​ថា​រូប​គេ​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ Barcelona ដែរ ប៉ុន្តែ​ជា​លទ្ធផល​សម្រេច​គេ​ក៏​ដាក់​ចិត្ត​មក​ចាប់​ដៃ Ronaldo នៅ Juventus ​ឯ​ណេះ​វិញ។

មិន​ខុស​ពី​ការ​លើក​ឡើង​របស់​សាមី​ខ្លួន​បាន​និយាយ​ថា៖ “មនុស្ស​ជា​ច្រើន​ផ្តល់​យោបល់​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេខា​ទៅ​ចូលរួម​នៅ Barcelona តែ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​ត្រូវ​ការ​វិភាគ​គ្រប់​យ៉ាង​ជា​មុន​សិន សឹម​សម្រេច​យក​ជម្រើស​មួយ​ល្អ​បំផុត​សម្រាប់​ខ្ញុំ”។

បន្ត​ប្រាប់ Voetbal International៖ “De Jong និង​ខ្ញុំ​ធ្លាប់​បាន​និយាយ​ជា​ច្រើន​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដោយ​យើង​ស្មោះត្រង់​នឹង​គ្នា​ណាស់ ​ហើយ​ក៏​ជា​រឿង​ល្អ​ប្រសិន​យើង​អាច​បន្ត​លេង​រួម​គ្នា ប៉ុន្តែ​អាជីព​របស់​យើង​មិន​ពឹងផ្អែក​លើ​ការ​សម្រេច​របស់​អ្នក​ដទៃ​ឡើយ បែប​នេះ​ហើយ​ទើប​ខ្ញុំ​មក​ចូលរួម​នៅ Juventus”។ ប្រភព៖ SoccerLaduma