De Ligt ត្រូវបានប្រាប់ឲ្យចូលរួមជាមួយក្លឹបកំពូលមួយនេះ ជាជាងចូល Barcelona នៅរដូវកាលក្រោយ

កីឡាករ Matthjis de Ligt ត្រូវបានគេប្រាប់ថាក្រុម Barcelona នៅតែអាចចុះហត្ថលេខាជាមួយគេសម្រាប់ក្នុងតម្លៃណាមួយ បើទោះបីជាខ្សែការពាររូបនេះបានជ្រើសរើសចូលរួមជាមួយក្រុម Manchester United នៅរដូវក្តៅខាងមុខនេះក៏ដោយ ។

ជាក់ស្តែអប្រធានក្រុម Ajax រូបនេះគឺជាកីឡាករម្នាក់ ក្នុងចំណោមដែលទទួលបានភាពលេចធ្លោបំផុត ជាមួយនឹងក្លឹបជាច្រើននៅទូទាំងទ្វីបអឺរ៉ុប កំពុងតាមប្រជែងគ្នា ដើម្បីទទួលបានការចុះហត្ថលេខាសម្រាប់កីឡាករវ័យក្មេងរូបនេះ ។

យ៉ាងណាមិញក្រុម Barcelona នៅតែជាជម្រើសដ៏ល្អសម្រាប់ខ្សែការពារសញ្ជាតិហូឡង់រូបនេះ ប៉ុន្តែបើយោងទៅតាមរយបាយការណ៍ពី Sport បានឲ្យដឹងថា បុគ្គលសំខាន់ម្នាក់ ដែលមានទំនាក់ទំនងជិតស្និទជាមួយ De Ligt បាននិយាយថាក្រុម United គឺជាកន្លែងដ៏ល្អសំរាប់កីឡាកររូបនេះ ព្រោះវាមានឱកាសលេងជាទៀតទាត់ ជាងនៅក្លឹប Barcelona ។

គួរបញ្ជាក់ផងដែរថា Ajax បានលក់ខ្សែបម្រើកណ្តាល ដែលមានទេពកោសល្យរបស់ពួកគេគឺកីឡាករ Frenkie de Jong ទៅឲ្យក្លឹប Barcelona ក្នុងតម្លៃខ្លួន 65 លានផោន ហើយគេមានបំណងចង់ភ្ជាប់ទំនាក់ទំនងជាមួយ De Ligt ដើម្បីលេងជាមួយនៅក្លឹបយក្សអេស្ប៉ាញមួយនេះ នៅរដូវកាលក្រោយ ៕

ប្រភព: Daily Mail