De Ligt ផ្ញើសារមួយទៅកាន់ Barcelona ខណៈចចាមអារ៉ាមមានការលេចលឺជាហូរហែ

Matthijs de Ligt ទំនងជាផ្ញើសារទៅកាន់ក្លឹប Barcelona ដោយបានបញ្ជាក់ថារូបគេ មានបំណងចង់លេងរួមក្រុមជាមួយនឹងមិត្តជិតស្និទ្ធ Frenkie de Jong សារជាថ្មី។

De Jong បានសំរេចផ្លាស់មកលេងអោយ Barcelona ហើយប្រធានក្រុម De Ligt របស់ Ajax ក៏អាចនឹងផ្លាស់មកកាន់ទឹកដីកាតាឡាន់ តាមខ្សែបម្រើលេចធ្លោរូបនេះផងដែរ នៅរដូវក្ដៅខាងមុខនេះ។

De Ligt បានថ្លែងប្រាប់ VoetbalPrimeur ថា៖ “ខ្ញុំគិតថា De Jong ធ្វើបានល្អសំរាប់រដូវកាលនេះ។ គេសក្ដិសមលេងអោយក្លឹប Barcelona។ វាជារឿងល្អបើខ្ញុំអាច លេងរួមក្រុមជាមួយ Frenkie នៅក្លឹបមួយផ្សេងទៀត ប៉ុន្ដែបច្ចុប្បន្នវាប្រហែលមិនអាចកើតឡើងទេ។”

គួររំលឹកថា De Ligt បានចូលរួមជាមួយមិត្តរួមក្រុម ក្នុងការធ្វើដំនើរមកកាន់ Barcelona ដើម្បីអបអរ ការឈ្នះពានក្នុងស្រុក ហើយវាជាឱកាសរបស់ក្លឹបអ្នកមានបុណ្យ ក្នុងការទាក់ទងទៅកាន់តារាឆ្នើមរូបនេះ ដើម្បីដាក់សំនើរអោយចូលរួមជាមួយពួកគេ៕

ប្រភព៖ Marca