Don Balon៖ ‘ពេល Griezmann មក Barca ជាពេលឆក់យកលេខអាវរបស់តារាឆ្នើមមួយរូប’

យោង​តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម Antoine Griezmann ​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ Barcelona ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ជាមួយ​នឹង​តម្លៃ​ខ្លួន ១២០ លាន​អឺរ៉ូ​សម្រាប់​កុងត្រា​គិត​ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា​ត​ទៅ។

កីឡាករ​ឈ្នះ​ជើង​ឯក WC ​ត្រូវ​បាន​ប្រភព​រាយការណ៍​ថា​អាច​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ត្រឹម ១៧ លាន​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ធ្លាក់​ចុះ​ពី ២៤ លាន​អឺរ៉ូ​ដែល​លោក​ធ្លាប់​ទទួល​បាន​នៅ​ក្លឹប​ចាស់ Atletico Madrid។

សម្រាប់​លេខ​អាវ ​ខ្សែ​ប្រយុទ្ធ Griezmann ​នឹង​ទទួល​បាន​លេខ ៧ ដក​ចេញ​ពី​លេខ​អាវ​របស់ Philippe Coutinho ដែល​ជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​តែ​ទម្រង់​លេង​ចុះ​អន់ថយ​នៅ​មួយ​រយៈ​ចុង​ក្រោយ។

បើ​តាម​ដំណឹង​ល្ហិចល្ហៀង​មិន​ថា​តែ Coutinho ដោយ​សូម្បី​តែ Ousmane Dembele ក៏​ទំនង​ជា​មាន​ភាគរយ​ចាកចេញ​ពី​ក្លឹប ​នៅ​ពេល​ដែល Griezmann មក​ឈរ​ជើង​នឹងន​នៅ Camp Nou នា​ពេល​ខាង​មុខ។

ប្រភព:FoxSportAsia