Don Balon៖ “Messi ហត់​ចិត្ត​នឹង Semedo ​ដោយ​ចង់​យក​ជើង​ថ្មី​ម្នាក់​ដែល​ទើប​ឈ្នះ UCL”

យោង​តាម​សារព័ត៌មាន Don Balon បាន​ចុះ​ផ្សាយ​មុន​នេះ​ថា​ខ្សែ​ការពារ​ស្តាំ​គឺ Nelson Semedo ​គឺ​ជា​បេក្ខភាព​មួយ​រូប​ដែល​តារា​ឆ្នើម Lionel Messi ​លែង​ចង់​ឲ្យ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម Barcelona ត​ទៅ​ទៀត ពោល​គឺ M10 ហាក់​មិន​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ឡើយ។

ជា​ដំណោះស្រាយ​សមស្រប​ភ្នាក់ងារ​សារព័ត៌មាន​អេស្ប៉ាញ​ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា​តារា​ឆ្នើម​អាហ្សង់ទីន​ក៏​បាន​ជជែក​ជាមួយ​ក្លឹប​ក្នុង​ការ​ព្យាយាម​វ៉ៃ​ចេញ​កីឡាករ​ទើប​ឈ្នះ​ពាន UEFA Nations League រូប​នេះ​នៅ​តម្លៃ​ខ្លួន​ចន្លោះ​ពី ៣៥ ទៅ ៥០ លាន​អឺរ៉ូ។

មួយ​វិញ​ទៀត​នឹង​ចរចា​យក Alexander-Arnold មក​ចូលរួម​ជំនួស Semedo វិញ ខណៈ​បេក្ខភាព​ទី​ពីរ​ដែល Messi ចាប់​ចិត្ត​គឺ​ខ្សែ​ការពារ Joshua Kimmich ដែល​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប Bayern Munch នៅ​លីគ​កំពូល​អាល្លឺម៉ង់។

ប្រភព: FoxSportAsia