Dortmund ចង់បានម្នាក់នេះ ស្របពេល United កាន់តែកៀកទិញបាន Sancho

កីឡាករឆ្នើម Jadon Sancho កំពុងតែក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៅក្នុងវិស័យកីឡាបាល់ទាត់ ស្របពេលដែលអនាគតរបស់គេជាមួយនឹងក្រុមក្រមុំលឿង Dortmund ហាក់មានភាពស្រពិចស្រពិលនៅឡើយ ក្រោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបង្ហោះរូបនៅលើបណ្ដាញសង្គម Instagram ថា ចង់ចាប់ដៃគូជាមួយ​តារាឆ្នើម Manchester United មួយរូប នោះគឺ Marcus Rashford

Jadon Sancho និង Marcus Rashford

ដោយឡែក ក្រុម Dortmund ក៏មិនអង្គុយស្ងៀមៗផងដែរ ដោយពួកគេបានសម្លឹងឃើញកីឡាករមួយរូបជាស្រេច សម្រាប់ជំនួសតំណែងរបស់ Sancho ដែលម្នាក់នោះគឺជា ប្រធានក្រុម Lyon កីឡាករ Memphis Depay។ នេះបើតាមរបាយការណ៍ដែលទទួលបានពីកាសែត The Sun

Memphis Depay

ប្រភពដដែលបានបន្ថែមថា Depay អាចជាកូនសោរសំខាន់សម្រាប់ធ្វើឲ្យការដោះដូររវាង United និង Sancho កើតឡើងបាន ប្រសិនបើកីឡាកររូបនេះអាចជំ​នួសតំណែងរបស់ Sancho នៅ Dortmund បានប្រាកដមែន។

Memphis Depay

គួររំឭកដែរថា Depay ត្រូវបានក្រុម Lyon ទិញពី United ក្នុងតម្លៃប្រមាណ ១៦ លានអឺរ៉ូ កាលពីឆ្នាំ ២០១៧ ហើយសម្រាប់រដូវកាល ២០១៩/២០ នេះរូបគេរកបាន ៩ គ្រាប់ និង Assist ២ លើក សម្រាប់ការបង្ហាញខ្លួនសរុប ១៣ ប្រកួតនៅក្របខណ្ឌ Ligue 1

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ Serie A ប្រកាសសម្រេចកាលបរិច្ឆេទ ចាប់ផ្ដើម និង បញ្ចប់រដូវកាល ២០២០/២១

ការប្រកួតលីគកំពូលអ៊ីតាលី Serie A នឹងត្រូវបានចាប់ផ្ដើមរដូវកាលថ្មី ២០២០/២១ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ ហើយមិនមែននៅថ្ងៃទី ១២ ដូចដែលបានគ្រោងទុកនោះទេ។

ថ្នាក់ដឹកនាំរបស់លីគកំពូលអ៊ីតាលី បានឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹបភាគច្រើន បានស្នើសុំឲ្យចាប់ផ្ដើមរដូវកាលថ្មី នៅថ្ងៃទី១៩ ខែកញ្ញា ដែលអាចឲ្យពួកគេមានឱកាស បានឈប់សម្រាកនៅថ្ងៃបុណ្យណូអែល។

ដោយឡែកក្លឹបកំពូលតារាងដូចជា Juventus, Lazio និង Atalanta ជាដើម ចង់ចាប់ផ្ដើមរដូវកាលជាថ្មីនៅថ្ងៃទី ១២ ខែកញ្ញា ដោយសារកីឡាករក្នុងក្រុមរបស់ពួកគេ ត្រូវជាប់ភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិ ប៉ុន្ដែសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានទទួលយកសំណើ ថ្ងៃទី១៩ ហើយបញ្ចប់នៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២១៕

ប្រភព៖ World Today News