Dortmund សំលឹងឃើងតារាឆ្នើមម្នាក់នៅ PL រួចស្រេច បើសិនត្រូវបាត់បង់កីឡាករតម្លៃ ១០០ លានរបស់ខ្លួន

ក្រុម Borussia Dortmund នឹងដាក់តម្លៃខ្លួន 100 លានផោននៅលើកីឡាករ Jadon Sancho នៅរដូវក្តៅខាងមុខនេះ​ ហើយពួកគេនឹងព្យាយាមធ្វើការចុហត្ថលេខាលើកីឡាករ Callum Hudson-Odoi របស់ក្រុម Chelsea ប្រសិនបើពួកគេត្រូវបានបង់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះ ។

ជាក់ស្តែងក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍លើ Sancho យ៉ាងខ្លាំង ហើយក្លឹបយក្សរបស់អាល្លឺម៉ង់ Dortmund បានត្រៀមខ្លួនរួចស្រេច ដើម្បីលក់កីឡាកររបស់ខ្លួនរូបនេះ ជាមួយនឹងការសំលឹងឃើញប្រាក់ចំណេញដ៏ធំមួយ ។

ប៉ុន្តែការធ្វើដូច្នេះ នឹងធ្វើឲ្យពួកគេត្រូវជួបការប្រកួតប្រជែងដ៏ធំមួយជាក្រុម  Bayern Munich ដើម្បីធ្វើការចុះហត្ថលេខាលើកីឡាករ Hudson-Odoi នៅរដូវក្តៅខាងមុខនេះ ប្រសិនបើពួកគេត្រូវបាត់បង់ Sancho ។

គួរបញ្ជាក់ Hudson-Odoi ដែលមានអាយុ 18 ឆ្នាំរូបនេះក៏ត្រូវបានគេចាត់ទុកជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍មួយរូប បើទោះបីជារូបគេមិនទាន់បានបង្ហាញខ្លួនសម្រាប់ក្រុម Chelsea ក្នុងក្របខណ្ឌ Premier League ក៏ដោយ ៕

ប្រភព: Mirror 

មតិយោបល់