Draxler ថាក្រុម PSG ត្រៀមរួចរាល់ហើយ ដើម្បីបញ្ឈប់កីឡាករម្នាក់របស់ក្រុម Man Utd

កីឡាករ Julian Draxler បានអះអាងថាកីឡាកររបស់ក្រុម PSG មានសមត្ថភាពអាចបញ្ឈប់ខ្សែបម្រើ  Paul Pogba បាន នៅក្នុងការប្រកួតពានរង្វាន់ Champions League ។

ជាក់ស្តែងក្រុមកំពូលតារាង Ligue 1 មួយនេះនឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Old Trafford សម្រាប់ការប្រកួតជើងទី 1 នៃវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមកំពុងឡើងជើងខ្លាំង Manchester United ។

យ៉ាងណាមិញ Pogba បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុម Man Utd ក្នុងប៉់ុន្មានប្រកួតចុងក្រោយនេះ ខណ:គេក៏បានធ្វើការស៊ុតបញ្ចូលទីពីរគ្រាប់ទៅលើក្រុម Fulham ដោយបានធ្វើឲ្យគេមានស៊ុតបាល់បញ្ចូលទីសរុបចំនួន 11 គ្រាប់ហើយនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ។

លើសពីនេះកីឡាករ Draxler របស់ក្រុម PSG ជឿជាក់ថាមិត្តរួមក្រុមរបស់គេនឹងអាចបញ្ឈប់ Pogba បាន ដោយគេបាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ៖ ” ពួកគេមានកីឡាករល្អៗ ជាច្រើននៅ Man United ជាពិសេសនៅក្នុងតំបន់បម្រើជាមួយនឹងកីឡាករ Pogba និង [Nemanja] Matic ” ។

គេបន្តទៀតថា ៖ ” ប៉ុន្តែយើងក៏មានគុណភាពជាច្រើនផងដែរ ។ កីឡាកររបស់យើងមានសមត្ថភាពច្រើនជាង យើងអាចបញ្ឈប់ Paul បាន ” ៕

 

គួរបញ្ជាក់ថាប្រកួតដ៏ជក់ចិត្តនេះនឹងមានការផ្សាយផ្ទាល់លើ ផេក 2M CAMBODIA  & CTS/ Sports ផងដែរ។ សូមចុច See First ដើម្បីទទួលបានព័ត៌មាន និង​ ការផ្សាយផ្ទាល់ការប្រកួត បានរហ័ស និង ទាន់ពេលវេលា៕

ប្រភព: Sportskeeda

 

មតិយោបល់