Draxler ប្រាប់ពីអ្វី ដែល Di Maria បានត្រៀមទុក មុនត្រូវវិលទៅជួបក្រុមចាស់ Man Utd

បើយោងតាមមិត្តរួមក្រុមកីឡាករ Julian Draxler បានឱ្យដឹងថា Angel Di Maria នឹងបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់គេ ដើម្បីធ្វើឱ្យបានល្អបំផុតក្នុងការប្រកួតទល់នឹងអតីតក្លិបចាស់ Manchester United របស់គេនារាត្រីនេះ ។

   

គួររំលឹកថា Di Maria បានចូលរួមជាមួយក្លឹប Man Utd ពី Real Madrid ក្នុងតម្លៃខ្លួន 59,7 លានផោនក្នុងឆ្នាំ 2015 ប៉ុន្តែគេបានចំណាយពេលត្រឹមមួយរដូវកាលប៉ុណ្ណោះ មុននឹងចូលរួមជាមួយក្លឹប Paris Saint Germain ក្នុងតម្លៃ 44.3 លានផោន ។

យ៉ាងណាមិញ Draxler បានទម្លាយថា Di Maria បាននិយាយមកកាន់គេអំពីការលំបាក ដែលខ្លួនបានជួបនៅក្លឹប Man Utd ហើយគេបានបញ្ជាក់ទៀតថាកីឡាករអាហ្សង់ទីនរូបនេះនឹងត្រៀមលក្ខណៈរួមជាស្រេច ដើម្បីធ្វើឱ្យបានល្អបំផុតនៅពេលគាត់ត្រលប់ទៅទឹកដី Old Trafford វិញ ។

មិនតែប៉ុណ្ណោះ Draxler បាននិយាយថា ៖ ” ខ្ញុំបានសួរគាត់អំពីសំណួរមួយចំនួនអំពីក្រុម Manchester United ។ ខ្ញុំមិនចង់ប្រាប់អ្នកនូវអ្វី ដែលគាត់បាននិយាយទេ ប៉ុន្ដែគាត់បានត្រៀមខ្លួនរួមជាស្រេចហើយ ” ។

គេបន្តទៀតថា ៖ ” គាត់ជាកីឡាករដ៏សំខាន់មួយ ។ គាត់មានការគោរពច្រើនណាស់សម្រាប់ក្លឹប មិនមានអ្វីគួរឱ្យភ័យខ្លាចពីអ្វីដែលគាត់បាននិយាយនោះទេ ប៉ុន្តែវាគឺជាការសន្ទនារវាងខ្ញុំ និងគាត់ ។ គាត់ស្ថិតនៅទម្រង់ដ៏ល្អ យើងនឹងត្រូវការគាត់នៅក្នុងការប្រកួតនេះ ជាពិសេសនៅពេលដែលដោយគ្មានវត្តមាន Edinson Cavani និង Neymar សង្ឃឹមថាគាត់នឹងបង្ហាញទម្រង់លេងដ៏អស្ចារ្យ ” ៕

 

គួរបញ្ជាក់ថាប្រកួតដ៏ជក់ចិត្តនេះនឹងមានការផ្សាយផ្ទាល់លើ ផេក 2M CAMBODIA  & CTS/ Sports ផងដែរ។ សូមចុច See First ដើម្បីទទួលបានព័ត៌មាន និង​ ការផ្សាយផ្ទាល់ការប្រកួត បានរហ័ស និង ទាន់ពេលវេលា៕

ប្រភព៖ Mirror 

 

 

មតិយោបល់