Dybala ត្រូវបានកោះហៅចូលរួមជម្រើសជាតិអាហ្សង់ទីន ខណៈតារាឆ្នើមមួយចំនួន មិនត្រូវបានកោះហៅ

តារាឆ្នើមនៅលីគកំពូលអ៊ីតាលី Paulo Dybala និង Lautaro Martinez ត្រូវបានកោះហៅអោយចូលរួមជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន សំរាប់ការប្រកួតមិត្ដភាពទល់នឹង ឈីលី និង ម៉ិកស៊ីកូ ខណៈដែល Lionel Messi ត្រូវខកខានការចូលរួម ដោយសាររងពិន័យ។

ហើយនៅថ្ងៃអាទិត្យនេះ គ្រូបង្វឹក Lionel Scaloni បានចេញបញ្ជីកីឡាករចំនួន ២៧រូប ចូលរួមប្រកួតនៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ ទល់នឹងឈីលី ហើយ៥ថ្ងៃបន្ទាប់ពួកគេនឹងត្រូវប្រកួតជាមួយនឹង ក្រុមម៉ិកស៊ីកូ។

កីឡាករអាហ្សង់ទីនដែលត្រូវបានកោះហៅមានដូចជា៖

អ្នកចាំទី: Esteban Andrada (Boca Juniors), Franco Armani (River Plate) និង Agustin Marchesin (Porto)

ខ្សែការពារ: Nicolas Otamendi (Manchester City), German Pezzella (Fiorentina), Leonardo Balerdi (Borussia Dortmund), Marcos Rojo (Manchester United), Lucas Martinez Quarta (River Plate), Gonzalo Montiel (River), Nicolas Figal (Independiente), Nicolas Tagliafico (Ajax)

ខ្សែបម្រើ: Marcos Acuna (Sporting CP), Leandro Paredes (Paris Saint-Germain), Guido Rodriguez (Club America), Giovani Lo Celso (Tottenham), Nicolas Dominguez (Velez), Rodrigo De Paul (Udinese), Matias Zaracho (Racing), Roberto Pereyra (Watford), Exequiel Palacios (River Plate), Lucas Ocampos (Sevilla), Manuel Lanzini (West Ham), Alexis Mac Allister (Boca)

ខ្សែប្រយុទ្ធ: Joaquin Correa (Lazio), Lautaro Martinez (Inter), Paulo Dybala (Juventus) និង Adolfo Gaich (San Lorenzo)

ប្រភព៖ Goal