Dybala បង្ហើបពីប្រតិកម្មរបស់ខ្លួន ក្រោយ Ronaldo ផ្ទេរមក Juventus

ខ្សែប្រយុទ្ធឆ្នើម Paulo Dybala បានលើកឡើងថា ការដែល Cristiano Ronaldo ផ្លាស់មកកាន់ Juventus គឺពិតជាល្អណាស់សំរាប់ក្លឹប បើទោះបីជារូបគេត្រូវអង្គុយកៅអីបម្រុងក៏ដោយ។

Dybala បានចាប់ផ្ដើមការប្រកួតបើកឆាកនៅ Serie A ទល់នឹងក្រុម Chievo ប៉ុន្ដែរូបគេ លេងបានត្រឹមតែ១០នាទីប៉ុណ្ណោះសំរាប់ការប្រកួតបន្ដបន្ទាប់។ បើទោះបីជារូបគេមិនមានឱកាសគ្រប់គ្រាន់ដើម្បីចូលលេងក្ដី ប៉ុន្ដែរូបគេជឿជាក់ថា ការនាំយក Ronaldo ពី Real Madrid គឺជារឿងមួយដ៏អស្ចារ្យ។

ខ្សែប្រយុទ្ធអាហ្សង់ទីនបាននិយាយប្រាប់កាសែត La Gazzetta dello Sport ថា៖ “វាជារឿងមួយដ៏អស្ចារ្យ។ យើងបានព្យាយាមហ្វឹកហាត់ជាមួយគ្នា យើងត្រូវប្រកួតមួយរដូវកាលពេញខាងមុខនេះ។

“នៅពេលដែលខ្ញុំលឺថា Ronaldo ចូលរួមជាមួយពួកយើង ខ្ញុំគិតក្នុងចិត្តថា ខ្ញុំពិតជាមានសំណាងដែលអាចលេងក្នុងក្រុមជាមួយ Lionel Messi នៅជម្រើសជាតិ ហើយពេលនេះ ខ្ញុំមានឱកាសលេងជាមួយ Ronaldo នៅ Juve ថែមទៀត។ វាពិតជាអស្ចា្ររ្យខ្លាំងណាស់។”

បន្ទាប់ពីផ្ទេរពីក្លឹបយក្សអេស្ប៉ាញក្នុងតំលៃជាង ១០០លានផោន Ronaldo មិនទាន់រកគ្រាប់បាល់នៅឡើយទេសំរាបការប្រកួត ផ្លូវការអោយក្លឹបសេះបង្កង់ បីប្រកួតនៅលីគកំពូលអ៊ីតាលី៕

ខ្សែការពារ Inter ប្រាប់ពីកីឡាករដែលខ្លួនគិតថា ខ្លាំងជាង Cristiano Ronaldo

ប្រភព៖ Be Soccer

មតិយោបល់