Dybala ហាក់ធូរស្បើយកាន់តែច្រើនពីជម្ងឺកូវីដ១៩ ក្រោយបង្ហោះរូបមួយសន្លឹកទៅក្នុងបណ្ដាញសង្គម

ស្ថានភាពសុខភាពរបស់ ខ្សែប្រយុទ្ធ Paulo Dybala របស់ក្រុម Juventus ហាក់មានភាពល្អប្រសើរច្រើនជាងមុន បន្ទាប់ពីរូបគេបានបង្ហោះរូបភាពមួយសន្លឹកទៅក្នុងបណ្ដាញសង្គម របស់ខ្លួន ដែលបង្ហាញថា រូបគេមានការធូរស្បើយច្រើនជាងមុន ក្រោយឆ្លងជម្ងឺកូវីដ១៩។

Dybala ហាក់ស្ថិតនៅស្ថានភាពសុខភាពធម្មតាឡើងវិញ បន្ទាប់ពីឆ្លងជម្ងឺដែលទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម ជាមួយនឹងមិត្តស្រីរបស់ខ្លួន ហើយរូបគេបានត្រលប់មកហ្វឹកហាត់ ជាធម្មតានៅផ្ទះរបស់ខ្លួន។

ហើយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានបង្ហោះរូបភាពហ្វឹកហាត់ នៅលើបណ្ដាញសង្គម កាលពីចុងសប្ដាហ៍កន្លងទៅ ហើយរំពឹងថា រូបគេនឹងអាចជាសះស្បើយពីជម្ងឺនេះកាន់តែឆាប់៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ ដោយសារ​គុណភាព​ថមថយ រុញ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​កំពូល ៧ រូប​នេះ​ធ្លាក់​ចុះ​យ៉ាង​គំហុក

នា​រដូវ​កាល ២០១៩/២០ នេះ យើង​ឃើញ​មាន​កីឡាករ​ជា​ច្រើន​ដែល​មាន​ការ​ថមថយ​នូវ​គុណភាព​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត។ ក្នុង​នោះ​សង្កេត​ឃើញ​ថា​កីឡាករ​នៅ Premier Leeague គឺ​ធ្លាក់​ចុះ​ខ្លាំង​បំផុត ដោយ​មើល​តែ​ចំណាត់ថ្នាក់​ក្នុង​តារាង ក៏​ប្រិយមិត្ត​អាច​ដឹង​ខ្លះៗ​បាត់​ទៅ​ហើយ។

Marcos Alonso
David de Gea
Granit Xhaka

ខាង​ក្រោម​បង្ហាញ​ពី​កីឡាករ​នៅ PL ៧ រូប​ធ្លាក់​ថ្លៃ​ខ្ពស់​បំផុត ធៀប​នឹង​ដើម​រដូវ​កាល-បច្ចុប្បន្ន៖

  • Marcos Alonso (Chelsea) ដើម​រដូវ​កាល ៣៦ លាន​ផោន – បច្ចុប្បន្ន ២២,៥ លាន​ផោន
  • Garnit Xhaka (Arsenal) ​ដើម​រដូវ​កាល ៤០,៥ លាន​ផោន – ​បច្ចុប្បន្ន ២៧ លាន​ផោន
  • John Stones (Man City) ដើម​រដូវ​កាល ៥៤ លាន​ផោន – ​បច្ចុប្បន្ន ៤០,៥ លាន​ផោន
  • David de Gea (Man Utd) ដើម​រដូវ​កាល ៥៨,៥ លាន​ផោន – បច្ចុប្បន្ន ៤៥ លាន​ផោន
  • Jesse Lingard (Man Utd) ដើម​រដូវ​កាល ៣៦ លាន​ផោន – បច្ចុប្បន្ន ១៩,៨ លាន​ផោន
  • Naby Keita (Liverpool) ដើម​រដូវ​កាល ៥៤ លាន​ផោន – បច្ចុប្បន្ន ៣៧,៨ លាន​ផោន
  • Kepa (Chelsea) ដើម​រដូវ​កាល ៥៤ លាន​ផោន – បច្ចុប្បន្ន ៣៦ លាន​ផោន៕

ប្រភព៖ Sportbible