Emery ប្រាប់ក្រុម Arsenal ថាលោកចង់ជួបជុំជាមួយតារាឆ្នើម PSG រូបនេះ នៅលើទឹកដី Emirates

អ្នកចាត់ការក្រុម Arsenal លោក Unai Emery ចង់ចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Paris Saint-Germain កីឡាករ Presnel Kimpembe ខណ:ក្រុមកាំភ្លើងធំ Arsenal ទំនងជានឹងត្រូវលក់ចេញកីឡាករខ្លួនមួយចំនួន ដោយសារតែមានទំហំទឺកប្រាក់ចំណាយដ៏តិចតួច ។

គួរបញ្ជាក់ផងដែរថាបើតាមរបាយការណ៍ពី Le 10 Sport បាននិយាយថាគ្រូបង្វឹកលោក Emery គឺជាអ្នកគាំទ្រដ៏ធំធេងមួយរបស់ខ្សែការពារក្រុម PSG រូបនេះ ហើយលោកចង់បានការជួបជុំគ្នាជាមួយ Kimpembe នៅទឹកដី Emirates ក្នុងរដូវក្តៅនេះ ។

យ៉ាងណាមិញក្រុម PSG កំពុងចង់លក់ចេញ Kimpembe បន្ទាប់ពីរូបគេមានរដូវកាលដ៏លំបាកមួយ ខណៈដែលពួកគេក៏ត្រូវការកន្លែងទំនេរ សម្រាប់ការមកដល់របស់ខ្សែការពារ Matthijs de Ligt របស់ក្រុម Ajax ផងដែរ ។

លើសពីនេះ Kimpembe បានបង្ហាញទម្រង់លេងបានយ៉ាងល្អ ក្នុងអំឡុងពេលលេងក្រោមការដឹកនាំរបស់លោក Emery ដោយប្រគល់ឲ្យខ្សែការពាររូបនេះលេងបាន 28 ប្រកួតឱ្យក្នុងក្របខណ្ឌ Ligue 1 សម្រាប់រដូវកាលចុងក្រោយរបស់គាត់នៅក្រុម PSG មុនពេលផ្លាស់មកកាន់ក្រុម Arsenal ៕

ប្រភព: Mirror