មហាសេដ្ឋីម្នាក់ដែលមានទាន់ជាង៧លានផោន បង្ហើបថាជិតទិញបាន Chelsea ហើយ

មហាសេដ្ឋី Muhsin Bayrak បានអះអាងថា លោកជិតឈានដល់ការព្រមព្រៀងជាមួយ​ តំណាងម្ចាស់ក្លិប Chelsea លោក Roman Abramovich ក្នុងការទិញក្លិបមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។

ម្ចាស់ក្លិបជនជាតិរុស្ស៊ីលោក Abramovich ដែលជាអ្នកជំនិតរបស់លោក Vladimir Putin បានសម្រេចចិត្តប្រកាសលក់ក្លិបតោខៀវ ដោយបារម្ភខ្លាចទទួលរងការពិន័យផ្សេងៗ ពាក់ព័ន្ធនឹងការឈ្លាន.ពានរបស់រុស្ស៊ីលើ អ៊ុយក្រែន។

លោក Bayrak ដែលត្រូវបានការរាយការណ៍ថា មានទ្រព្យប្រមាណ ៧.៦ពាន់លានផោន បាននិយាយថា៖ “យើងកំពុងជជែកពិភាក្សា លក្ខខណ្ឌនៃការទិញ Chelsea ជាមួយមេធាវីរបស់លោក Roman Abramovich”។

“យើងកំពុងចរចាចុះកុងត្រា។ យើងនឹងបង្ហោះទង់ជាតិតួកគីឆាប់ៗនេះ នៅក្នុងទីក្រុងឡុងដ៍។ មេធាវីរបស់យើង និងរបស់លោក Roman Abramovich បានជួបគ្នាតាំងពីថ្ងៃដំបូង ដែល Chelsea ប្រកាសដំណើរការលក់ក្លិប”៕

ប្រភព៖ The Sun