Fabregas បញ្ចប់​អាជីព​នៅ PL ជាមួយ Assist ១១១ លើក នៅ​ចាញ់​តែ​កីឡាករ​មួយ​រូប​នេះ​គត់

កីឡាករ Cesc Fabregas បាន​បញ្ចប់​អាជីព​របស់​ខ្លួន​ជាមួយ​ក្របខ័ណ្ឌ Premier League ក្រោយ​ប្រកាស​ដើរ​ចេញ​ពី Chelsea បន្ទាប់​ពី​កុងត្រា​ត្រូវ​បាន​ផុត​ត្រឹម​ខែ​មករា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។ ក្លឹប​ថ្មី​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​គឺ​ Monaco របស់​ក្របខ័ណ្ឌ​បារាំង Ligue 1 ដែល​ទើប​ប្រកាស​ចូល​ខ្លួន​ប៉ុន្មាន​ម៉ោង​មុន​នេះ។

យ៉ាងណាមិញ​តាម​ស្ថិតិ​ជោគជ័យ​របស់ Cesc អំឡុង​លេង​ឲ្យ PL រូប​គេ​បាន​បង្ហាញ​ខ្លួន ៣៥០ ប្រកួត​ដោយ​ឈ្នះ​បាន ២០០ ប្រកួត ធ្វើ​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី (Assist) ១១១ លើក​និង​ស៊ុត​បាល់​បាន ៥០ គ្រាប់។

 

យោង​តាម Opta ស្ថិតិ​នេះ​គឺ Fabregas នៅ​ចាញ់​តែ​កីឡាករ​មួយ​រូប​គត់​ប្រចាំ​ក្របខ័ណ្ឌ Premier League គឺ​ខ្សែ​បម្រើ​ឆ្នើម Ryan Giggs ដែល​បាន​បញ្ជូន​បាល់ ១៦២ លើក​ក្នុង​ប្រវត្តិសាស្រ្ត​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ទាំង​មូល។

ប្រភព:SportBible

មតិយោបល់