Fabregas មិនយកប្រាក់ខែ៤ខែ ពីក្លឹប Monaco ដើម្បីសំរួលកុំឲ្យក្លឹបកាត់លុយបុគ្គលិក

ខ្សែបម្រើ Cesc Fabregas បានបង្វែប្រាក់ខែរបស់ខ្លួនរយៈពេល៤ខែពេញ ទៅឲ្យក្លឹប Monaco ដើម្បីជួយចំណាយទៅលើថ្លៃប្រាក់ខែបុគ្គលិកពួកគេ។

ក្លឹបដែលមកពី Ligue 1 បានកំពុងចរចាកាត់ប្រាក់ខែ៣០ភាគរយពីបុគ្គលិកដែលធ្វើការនៅក្នុងក្លឹប ខណៈកំពុងប្រឈមវិបត្តិហិរញ្ញវត្ថុ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩។

ក្រៅពីមិនយកកំរៃពីក្លឹបរយៈពេល៤ខែ អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ បានចំណាយថវិកាផ្ទាល់ខ្លួន ទៅលើពលរដ្ឋដែលរស់នៅ តំបន់ Arenys de Mar ដើម្បីបានផ្លាស់ទៅរស់នៅសណ្ឋាគារ ជាការងាយស្រួលក្នុងការរស់នៅដាច់ដោយឡែក(Quarantine)។

បើតាមការរាយការណ៍របស់ RMC Sport បានឲ្យដឹងថា Fabregas នឹងចំណាយទៅលើប្រាក់ខែរបស់វេជ្ជបណ្ឌិតដែលបាត់បង់ការងារ ចាប់តាំងពីការរីរាលដាលនៃកូរូណាវីរុសផងដែរ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Barca ដាក់ផែនការណ៍បណ្តុះយុវជនក្លឹបម្នាក់ ឲ្យកើនតម្លៃខ្លួនដល់ ៤០០ លានអឺរ៉ូ?

កាលពីពេលកន្លងទៅថ្មីៗនេះ យោងតាមរបាយការណ៍ដែលទទួលបានពីសារព័ត៌មាន AS បានចុះផ្សាយថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតែមាផែនការណ៍ធំមួយសម្រាប់កីឡាករវ័យក្មេង Ansu Fati ពោលគឺនឹងបណ្ដុះបណ្ដាលរូបគេរហូតឲ្យមានតម្លៃខ្លួនរហូតដល់ទៅ ៤០០ លានអឺរ៉ូឯណោះ។

Quique Setién
Ansu Fati

តាមប្រភពដដែលបានបន្ថែមថា បច្ចុប្បន្នក្លឹបកាតាឡាន់នឹងមិនដាក់រូបយុវជនរូបនេះទៅលេងខ្ចីជើងនៅក្លឹបផ្សេងនោះឡើយ ដោយពួកគេ [Barcelona] ចង់ឲ្យយុវជនសញ្ជាតិអេស៉្បាញដើរតាមគន្លងវីរបុសរបស់ខ្លួនដូចជា Puyol Iniesta Xavi និង Messi ជាដើម។

Ansu Fati

គួររំលឹកដែរថា ខ្សែប្រយុទ្ធស្លាបឆ្វេងវ័យត្រឹម ១៧ ឆ្នាំបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់គេ ដោយរកបាន ៤ គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៦ ប្រកួតនៅក្នុងក្របខណ្ឌ La Liga។

Ansu Fati

តាមតម្លៃខ្លួនរបស់ Fati អំឡុងពេលគេលេងនៅឈុតតូចរបស់អ្នកមានបុណ្យ បើក្លឹបណាចង់បាន ទាល់តែហ៊ានចាយលុយ ១៧០ លានអឺរ៉ូ។ នៅជំហានបន្ទាប់ក្រោយចូលរួមនៅឈុតធំ ជើងខ្ចីសម្បុរខ្មៅរូបនេះ នឹងមានតម្លៃខ្លួនខ្ពស់ដល់ទៅ ៤០០ លានអឺរ៉ូ ដែលជាតម្លៃផ្តាច់កុងត្រាផ្ទាល់តែម្តង។

ប្រភព: besoccer