Fellaini បង្ហើបថាគេធ្លាប់មានឱកាសក្នុងការចូលរួមក្លឹបកំពូលមួយនៅអឺរ៉ុប កាលពីរដូវក្តៅមុន

កីឡាករ Marouane Fellaini បានបង្ហើបឱ្យដឹងថាគួរតែអាចចុះកុងត្រាទៅលេងជាមួយក្លឹប Paris Saint-Germain កាលពីរដូវក្តៅមុន ។

គួររំលឹកថាកីឡាករសញ្ជាតិប៊េលហ្ស៊ិករូបនេះមានជម្រើសជាច្រើន ប៉ុន្តែគេបានសម្រេចចិត្តពង្រីកកិច្ចសន្យារបស់គេជាមួយនឹងក្លឹប Man Utd ពីរឆ្នាំបន្ថែមទៀត បន្ទាប់ពីត្រូវបានធានាពីឱកាសលេងនៅក្លឹបដោយគ្រូបង្វឹកលោក Jose Mourinho ។

យ៉ាងណាមិញក្រុម PSG និង AC Milan ស្ថិតក្នុងចំណោមក្លិបដែលព្យាយាមចុះហត្ថលេខាជាមួយ Fellaini ហើយខ្សែបម្រើរូបនេះបានសារភាពថាគេបានចាប់អារម្មណ៍ទៅនឹងការផ្ទេរមួយទៅកាន់រដ្ឋធានីរបស់បារាំង ។

មិនតែប៉ុណ្ណោះដោយថ្លែងទៅកាន់ Telefoot កីឡាករ Fellaini បាននិយាយថា: « ខ្ញុំអាចនឹងចុះហត្ថលេខាជាមួយ PSG កាលពីរដូវក្តៅមុន ។ ខ្ញុំអាចចូលលេងនៅក្នុងក្រុម PSG បាន ” ។

តែទោះជាយ៉ាងណាការសម្រេចចិត្តរបស់ Fellaini ក្នុងការសម្រេចចិត្តបន្តអានាគតនៅក្នុងក្រុម Man Utd ខណ:ត្រឹមតែរយ:ពេល ៦ ខែក្រោយមកប៉ុណ្ណោះ គេក៏សម្រេចចិត្តដើរចេញពីទឹកដី Old Trafford ដើម្បីចូលរួមជាមួយក្លឹបយក្សចិន Shandong Luneng Taishan បន្ទាប់ពីទទួលបានភាពខកចិត្តក្រោយការដឹកនាំគ្រូបង្វឹកលោក Solskjaer ៕

ប្រភព: Daily Mail