Ferdinand ចង់ឲ្យកីឡាករអង់គ្លេសពីររូប ផ្លាស់មកលេងនៅ Man United

Manchester United ត្រូវហ៊ានចំណាយប៉ុណ្ណាក៏ដោយ ដើម្បីអាចចុះហត្ថលេខានាំយកកីឡាករអង់គ្លេស Harry Kane និង Jadon Sancho មកចូលរួមក្រុម នេះបើតាមការការលើកឡើងរបស់វីរបុរសរបស់បិសាចក្រហមលោក Rio Ferdinand។

កីឡាករឆ្នើម Sancho របស់ Borussia Dortmund មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford ខណៈដែល Kane ហាក់មានភាពស្ទាក់ស្ទើរនៅពេលដែលសួរពីអនាគតរបស់ខ្លួនជាមួយក្លឹប Tottenahm។

លោក Ferdinand ជឿជាក់ថា Kane បានបង្ហើបថារូបគេមានចំណាប់អារម្មណ៍ចង់ផ្លាស់មកកាន់ Man United ហើយក្លឹបធំៗមួយចំនួននៅអឺរ៉ុប ក៏ត្រៀមសម្រាប់ការដាក់សំណើទៅប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះផងដែរ។

Ferdinand បាននិយាយថា៖ “Harry កំពុងតែរង់ចាំសម្រាប់ក្ដីស្រមៃនៅ Spurs កើតឡើង ប៉ុន្ដែវាមិនអាចនោះទេ។ គេមានការខកចិត្ត។ តើអ្នកគិតថា Harry រីករាយទេ ក្នុងការបំពេញ ហើយរីករាយ ប្រសិនបើគេរកគ្រាប់បាល់បាន និង បំបែកកំណត់ត្រា ប៉ុន្ដែគ្មានពានកាន់ នៅពេលដែលចប់អាជីពរបស់ខ្លួន?ទេ គេនឹងខកចិត្ត ហើយនឹង ងើបមុខលែងរួច។”

លោកបានបន្ដថា៖ “ខ្ញុំចង់ឲ្យ Jadon ទៅលេងនៅក្រុមណាដែលគេនឹងអាចលេងបាន មានការអភិវឌ្ឍ និង ឈ្នះពានរង្វាន់។ គេមានទំនាក់ទំនងផ្ទេរជាមួយ United, Chelsea, PSG ប៉ុន្ដែខ្ញុំគិតថា United គឺជាកន្លែងសម្រាប់គេទៅចូលរួម ព្រោះខ្ញុំមានការលំអៀង។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Raul ប្រាប់​ពី idol ក្នុង​ដួង​ចិត្ត​មួយ​រូប តែ​មិនមែន​ជា​វីរបុរស​នៅ Real Madrid

Raul Gonzales បច្ចុប្បន្ន​ជា​អ្នកចាត់ការ​នៅ​ក្លឹប Real Madrid B ​ក្រោយ​ធ្លាប់​ឆ្លង​កាត់​បំពេញ​អាជីព​នៅ​ឈុត​ធំ​អស់​រយៈ​ពេល ១៦ ឆ្នាំ។ Raul ​ត្រូវ​បាន​រាប់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​មួយ​រូប​ឲ្យ​ក្លឹប ​ដែល​រក​បាន ២២៨ គ្រាប់​នៅ ៥៥០ ប្រកួត​សរុប​ក្នុង​លីគ។

Raul Gonzales

ឆ្លើយឆ្លង​ប្រាប់​អ្នក​សារព័ត៌មាន​ជុំវិញ​ idol ក្នុង​ដួង​ចិត្ត​ដែល Raul ស្រលាញ់​តាំង​ពី​លោក​នៅ​ក្មេង លោក​បាន​និយាយ​ថា៖ “ពេល​ខ្ញុំ​នៅ​តូចៗ លោក Paulo Futre គឺ​ជា idol របស់​ខ្ញុំ”។

Paulo Futre

Futre ធ្លាប់​លេង​ឲ្យ Atletico Madrid នៅ​ចន្លោះ​ឆ្នាំ ១៩៨៧ និង ១៩៩៣ ​ខណៈ Raul ក៏​ធ្លាប់​លេង​ឲ្យ​ថ្នាល​យុវជន​ At បាន ២ ឆ្នាំ​អំឡុង​ពេល​នោះ​ផង​ដែរ មុន​ផ្លាស់​មក Real Madrid៕

ប្រភព៖ AF